ពលរដ្ឋអ៊ីរ៉ង់ផ្ទុះកំហឹងខ្លាំង ក្រោយបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរសម្លាប់ ១៨០នាក់
- 2020-01-13 03:20:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋអ៊ីរ៉ង់ផ្ទុះកំហឹងខ្លាំង ក្រោយបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរសម្លាប់ ១៨០នាក់
ចន្លោះមិនឃើញ
អ៊ីរ៉ង់បានបាញ់មីស៊ីល២គ្រាប់ លើយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយសារតែច្រឡំថាវាជាយន្ដហោះទម្លាក់គ្រាប់បែករបស់អាមេរិក មកសងសឹកពួកគេ ក្រោយការវាយប្រហារបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់២កន្លែងរួចមក។
ក្រោយហេតុការណ៍នេះ មេដឹកនាំអ៊ីរ៉ង់បានចេញមុខសុំទោសដោយផ្ទាល់សម្រាប់ការបាញ់ទម្លាក់យន្ដហោះនេះ ប៉ុន្តែពលរដ្ឋជាច្រើននាក់នាំគ្នាចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទូទាំងប្រទេស។ កាលពីចុងសប្ដាហ៍មុន ពួកគេបាននាំគ្នាដើរតាមផ្លូវតវ៉ា និងថ្កោលទោសយ៉ាងខ្លាំងសម្រាប់ការសម្លាប់មនុស្សទាំង ១៨០នាក់នៅលើយន្ដហោះ។ បាតុករទាំងនោះ បានធ្វើការទាមទារឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatolla Ali Khamenei ចុះចេញពីតំណែងហើយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់ ត្រូវកាត់ទោសប្រហារជីវិតទៀតផង។ ឥឡូវនេះ ការតវ៉ាបានឈានដល់ទីក្រុងជាច្រើនទៀតរួមមាន Shirax, Esfahan, Hamedan និង Orumiyeh។
ជាមួយគ្នាដែរប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបង្ហោះក្នុង Twitter បង្ហាញការគាំទ្របាតុករទាំងនោះថា "រដ្ឋាភិបាលរបស់លោក នឹងបន្ដឈរជាមួយពួកគេ។” លើសពីនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានបញ្ចេញមតិគាំទ្របាតុករ ហើយស្នើឲ្យរដ្ឋអំណាចអ៊ឺរ៉ុបដាក់សំពាធបន្ថែមទៀតដល់របបអ៊ីរ៉ង់ផងដែរ៕