ឥឡូវ NX 200t F Sport ស៊េរី​ ២០១៦ មួយទឹក​លក់​នៅ​ខ្មែរ សល់​ប៉ុន្មាន?

  • 2020-01-14 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ SUV ដែល​កំពុង​មាន​ភាព​ពេញ​និយម​សម្រាប់​ទី​ផ្សាយ​កម្ពុជា​គឺ Lexus NX200t និង​មាន​ឃ្លាំង​លក់​រថយន្ត​ជា​ច្រើន​ក្នុង​ក្រុង​ភ្នំពេញ​បាន​នាំ​ចូល​យក​មក​លក់។

Lexus NX200t F sport ស៊េរីឆ្នាំ ២០១៦ រូបភាព៖ S-Auto ទិញលក់​រថយន្ត

Lexus ត្រកូល NX200t ជា​ប្រភេទ​រថយន្ត​ដ៏​ទំនើប​សម្រាប់​អ្នក​មាន​ទិញ​ជិះ រួម​ជា​មួយ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​បាន​ទាក់​ចិត្ត​អ្នក​មាន​ទិញ​ជិះ។ NX200t មាន​ពីរ​ប្រភេទ គឺ ប្រភេទ​ធម្មតា និង F Sport ដែល​រូប​រាង​ខាង​ក្រៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខុស​តែ​ការ​តុបតែង​មួយ​ចំនួន​ប៉ុណ្ណោះ ដូចជា របា​ប៉ាណា​ខាង​មុខ, កញ្ចក់​ចំហៀង ចង្កៀង និង យ៉ាន់ ជាដើម។

Lexus NX200t ស៊េរីឆ្នាំ ២០១៦ រូបភាព៖ S-Auto ទិញលក់​រថយន្ត

តាម​ប្រភព​ពី​ឃ្លាំង​លក់​រថយន្ត​មួយ​ទឹក​ក្នុង​ស្រុក​បច្ចុប្បន្ន NX 200t F Sport ស៊េរី​ឆ្នាំ ២០១៦ សម្រាប់​ពណ៌​ស មាន​តម្លៃ​ប្រមាណ​ជា ៦ ៥០០០ ដុល្លារ និង​ពណ៌​ខ្មៅ​ឆ្នាំ ២០១៦ ឡើង ២០១៩ មាន​តម្លៃ​ប្រមាណ​ជា ៥ ៧៥០០ ដុល្លារ។ ចំពោះ​តម្លៃ NX 200t ប្រភេទ​ធម្មតា​វិញ​មាន​តម្លៃ​ចន្លោះពី ៥ ម៉ីន​ទៅ ៦ ម៉ីន ដុល្លារ​ តាម​ស៊េរី​ឆ្នាំ​ គុណភាព តម្លៃ​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។

Lexus NX200t F sport ស៊េរីឆ្នាំ ២០១៥

Lexus NX 200t មាន​កម្លាំង​ម៉ាស៊ីន ២៣៥ សេះ​ ​ម៉ាស៊ីន​ស៊ីឡាំង​បួន​ទំហំ ២,០លីត្រ ចង្កឹះ​លេខ ៦​វគ្គ​ស្វ័យប្រវត្តិ។ ប៉ាណា​ខាង​មុខ​បែប​ស្ព័រ យ៉ាន់​ទំហំ ១៨​ អ៉ីញ ប្រព័ន្ធ​បូមស្ព័រកាង​មុខ និង​របាំង​ការពារ​ភក់​ផ្នែក​ចំហៀង​បែប​ស្ព័រ ភ្ជាប់​ជាមួយផ្លាក F Sport អំពូល​កាត់​អ័ព្ទ LED កៅអី​ស្ព័រ F Sport មាន​ប្រព័ន្ធ​កម្ដៅ​កៅអី មាន​ប្រព័ន្ធ Bluetooth ៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃ​នៅ​ឃ្លាំង​លក់​រថយន្ត S-Auto និង​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី