ផ្លុំ​កញ្ចែ​​បាន​តែ​២១​វិនាទី Lukaku ដាក់​មួយ​គ្រាប់​ផូង ជួយ Inter ឈ្នះ

  • 2020-01-15 02:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ក្នុង​នោះ​មួយ​គ្រាប់​កើត​ឡើង​ត្រឹម​២១​វិនាទី ជួយ Inter Milan ឈ្នះ Cagliari ៤-១ បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Coppa Italia។

Lukaku វ័យ​២៦​ឆ្នាំ​រក​បាន​គ្រាប់​ដំបូង​ បន្ទាប់​ពី​ Christian Oliva កីឡាករ​របស់ Cagliari បោះ​បាល់​មក​ក្រោយ​ភ្លាត់។ គ្រាប់​ទី​២​របស់ Inter ធ្វើ​បាន​ដោយ​កីឡាករ Borja Valero ខណៈ​ដែល Andrea Ranocchia និង Lukaku ជា​អ្នក​រក​គ្រាប់​ទី​៣​និង៤។

​​Cagliari ក៏​សង​បាន​មួយ​គ្រាប់​វិញ​ដែរ ធ្វើ​បាន​ដោយ​កីឡាករ Oliva។ បច្ចុប្បន្ន Lukaku រក​បាន​១៨​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​ប្រកួត​ឲ្យ Inter Milan៕

អត្ថបទ៖ ហេង សុធារិទ្ធិ