កំប៉ុងដាក់ជើង​ធូប​មានស​ញ្ញា​ទាំង​នេះ ប្រញាប់​ប្ដូរ​ចេញ​ភ្លាម ប្រយ័ត្ន​អាសន្នជាន់​ខ្លួន

  • 2020-01-17 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ករណី​ជាច្រើន​មក​ហើយ​ថា ដោយ​សារ​ជើង​ធូប គ្រួសារ​ជា​ច្រើន ត្រូវ​បរាជ័យ​រឿង​រក​ស៊ី ព្រោះ​មិន​ចាប់​អារម្មណ៍ ក៏ដូច​ជា​មក​ពី​មិន​ដឹង។ ដើម្បី​ជៀសវាង​ជួប​រឿង​មិន​ល្អ​ដោយ​សារ​ជើង​ធូប អ្នក​គួរ​ដឹង​ពី​ចំណុច​ទាំង​នេះ។

រូបតំណាង

**១. ជើង​ធូប​ធ្វើ​ពី​ថ្ម**

ជើង​ធូប​ធ្វើ​ពី​ថ្មគឺ​ប្រកាន់​បំផុត​សម្រាប់​ដាក់​ផ្ទះ​ធម្មតា ដ្បិត​ជើង​ធូប​ធ្វើ​ពី​ថ្ម​គឺ​ស័ក្ដិសម​ជាង​សម្រាប់​កន្លែង​ដែល​សក្ការៈ​ដូច​ជា​វត្តអារាម​ច្រើន​ជាង ​ព្រោះ​​ឥទ្ធិពល​ជើង​ធូប​ថ្ម​ធំ​ពេក ផ្ទះ​យើង​ទ្រ​​មិន​រួច។ ផ្ទះ​ធម្មតា​​គួរ​ប្រើ​ជើង​ធូប​ចាក់​ស៊ីម៉ង់ ឬ​ធ្វើ​ពី​ស្ពាន់​គឺ​ល្អ​បំផុត។

រូបតំណាង

២. ដាក់​ខ្សាច់​ក្នុង​ជើង​ធូប

គ្រួសារ​ជា​ច្រើន​បាន​ចាក់​ខ្សាច់​ចូល​ក្នុង​ជើង​ធូប​ដើម្បី​ដោត​ធូប ដោយ​មិន​ដឹង​ថា​នេះ​គឺ​ជា​តំណម​ឡើយ។ ដ្បិត​ខ្សាច់​ជា​របស់​ដែល​ទុក​ថា​មាន​ធូលី​ដី ដូច​នេះ​មិន​ស័ក្ដិសម​នឹង​ទី​សក្ការៈ​ឡើយ។ ល្អបំផុត​គឺ​ម្ចាស់​ផ្ទះ​គួរ​ប្រើ​ផេះ​ដុត​ពី​ចំបើង ដើម្បី​ដោត​ធូប។

៣. ជើង​ធូប​វៀចវេរ

ជើង​ធូប​ដាច់​ខាត​ត្រូវ​ដាក់​នៅ​កណ្ដាល​ហឹង ក្នុង​១​ឆ្នាំ​ពេញ​គឺ​ហាម​មិន​ឲ្យ​​ខិត​ចេញ​ខិត​ចូល​តាម​តែ​ចិត្ត​ចង់ ក្រែង​ជួប​រឿង​មិន​ល្អ។ ចុង​ឆ្នាំ​នៅ​ពេល​យក​ជើង​ធូប​ មក​ដុះ​លាង ត្រូវ​រំកិល​មក​ចំណុច​ចាស់​វិញ ដើម្បី​ទទួល​យក​បាន​លាភ​ដែល​ធ្លាប់​មាន​កន្លង​មក។

៤. ជើង​ធូប​ប្រេះបែក

តំណម​ដ៏​ធំ និង​កាច​ជាង​គេ​ពាក់ព័ន្ធ​​នឹង​ជើង​ធូប​នោះ​គឺ ជើង​ធូប​ដែល​មាន​រាង​មិន​ពេញ​លេញ ដោយ​ត្រូវ​របក ប្រេះ ឬ​បែក​ជា​ដើម។ នៅ​ពេល​ប្រើ​ជើង​ធូប​​បែប​នេះ ជំនាង ក៏​ដូច​ជា​អ្នក​កាន់​ជើង​ធូប នឹង​មិន​សប្បាយ​ចិត្ត ហើយ​នឹង​មិន​ជួយ​ឃុំ​គ្រង​ម្ចាស់​ផ្ទះ​ឡើយ៕

រូបតំណាង

​អាន​បន្ត៖ ​ ចូលឆ្នាំចិន ឆ្នាំជូត ធាតុដី មានតែប្រើ៣ពណ៌នេះនាំសំណាងលាភហូរចូលផ្ទះ

ប្រភព៖ Eva   ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម