De Bruyne ធ្វើ​បាន​កំណត់ត្រា Assist ដែល​គ្មាន​នរណា​ធ្វើ​ដូច​នៅ PL

  • 2020-01-22 02:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne បាន​​បង្កើត​កំណត់ត្រា​នៅ Premier League កាល​ពី​យប់​មិញ ក្លាយ​ជា​កីឡាករ​ទី​មួយ​ដែល​អាច​ Assist បាន​១៥​ដង​ឡើង នៅ​៣​រដូវ​កាល​ផ្សេង​គ្នា។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​បាន​បោះ​ឲ្យ​​ដៃ​គូ Sergio Aguero ទាត់​​​ចូល​មួយ​គ្រាប់​​កាល​ពី​យប់មិញ ជួយ Manchester City យក​ឈ្នះ Sheffield United ១-០។ នេះ​ជា​ការ​ Assist លើក​ទី​១៥​របស់ De Bruyne នៅ​រដូវ​កាល​នេះ ស្របពេល​ដែល​រដូវកាល​២០១៦-១៧ គេ​ធ្លាប់​ធ្វើ​បាន​១៨​ Assist និង ២០១៧-១៨ ធ្វើ​បាន​១៦​ Assist។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បច្ចុប្បន្ន​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម Man City ក្រៅ​ពី Assist គេ​ក៏​រក​គ្រាប់​ខ្លួន​ឯង​បាន​៧​គ្រាប់​ផង​ដែរ។ ជ័យជម្នះ​នេះ​​ធ្វើ​ឲ្យ City បន្ត​នៅ​លេខ​២ ដាច់​១៣​ពិន្ទុ​ពី​ក្រោម​ក្រុម​ Liverpool៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី