Update តម្លៃ​អាសង់ Dream ២០២០ ព្រឹក​នេះ​លក់​តាម​ហាង​នៅ​សល់​ប៉ុន្មាន?

  • 2020-01-22 02:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឆ្នាំ ២០២០ កៀក​ចូល​ឆ្នាំ​ចិន​របស់​របរ​មួយ​ចំនួន​តែង​តែ​មាន​ការ​ឡើង​ថ្លៃ ចុះ​ចំណែក​ម៉ូតូ​អាសង់​ស៊េរី​ឆ្នាំ ២០២០ វិញ​នៅ​មាន​តម្លៃ​ប៉ុន្មាន​ដែរ។

តាម​ការ​សាក់​សួរ​នៅ​តាម​ហាង​នៅ​ម្ដុំ​គិរីរម្យ​មួយ​ចំនួន Honda Dream ឆ្នាំ ២០២០ នៅ​តែ​មាន​អ្នក​ទិញ​មិន​ចេះ​ដាច់​ជា​ហូរហែ និង​មិនមាន​តម្លៃ​ធ្លាក់​ឡើងបើធៀប​ទៅ​និងតម្លៃ​នៅ​ចុង​ខែ​ធ្នូ​គឺខ្ទង់ ២ ៣៥០ ដុល្លារ ។ អាសង់​ដែល​មាន​រូប​រាង​មិន​មាន​ការ​ប្រែ​ប្រួល​នេះ​នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។

ព្រឹក​នេះវិញ Honda Dream ឆ្នាំ ២០២០ ដាក់​លក់​​​តាម​ហាង​មាន​តម្លៃ​ចន្លោះ​ពី ២ ៣៥០ ទៅ ២ ៤០០​ដុល្លារ (អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ និង​ស៊េរី​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ)។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី