អត់​ចាប់​អារម្មណ៍​លុប​ Software Update លើ​ iPhone ស៊ី​អង្គ​ចងចាំ​ម៉ាស៊ីន​ឥត​អំពើ

  • 2020-01-27 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​ដែល​ iOS ជំនាន់​ថ្មី លេចចេញ​មក​ម្តងៗ Apple បាន​បញ្ចូល​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ ក្នុង​ការ​ទាញ​យក​ Software Update នៃ​ជំនាន់​នោះ ដោយ​ឯកឯង​រាល់​ពេល​ដែល​ឧបករណ៍​របស់​អ្នក​បាន​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ​ Wi-Fi។​ អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន​ត្រូវ​បាន​កាត់​ចន្លោះ​ពី 400MB-1GB បើ​អ្នក​ពុំ​បាន​លុប​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​។​

+វិធី​លុប​ iOS Software Update ពី​ឧបករណ៍​ iPhone/iPad:

  • ចូល​ទៅ​កាន់​ Settings
  • ចូល​ General > Storage & iCloud Usage
  • ចុច​លើ​ពាក្យ​ Manage Storage
  • ក្នុង​បញ្ជី​ឈ្មោះ​កម្មវិធី​ដែល​បាន​ដំឡើង​លើ​ឧបករណ៍​អ្នក អ្នក​នឹង​បាន​ឃើញ​នូវ​កំណែ​ Software Update ស្វ័យប្រវត្តិ​ (Ex: iOS 10.3.2 ស៊ី​អស់ 475,4MB)
  • ចុច​លើ​វា​ ហើយ​ចុច​ Delete Update ជា​ការ​ស្រេច​។​

យ៉ាងណាមិញ​ការ​ធ្វើ​បែប​នេះ​ ពុំ​មាន​ន័យ​ថា​វា​នឹង​លែង​ Download ដោយ​ឯក​ឯង​ទៀត​នោះ​ឡើយ ពេល​ក្រោយ​ឫ​ពេល​ណា​មួយ ដែល​អ្នក​បាន​ភ្ជាប់​ប្រព័ន្ធ​ Wi-Fi ជួន​កាល​វា​នឹង​ស្វ័យប្រវត្តិ​ Download ម្ដង​ទៀត ម្ល៉ោះ​ហើយ​ជា​រឿយៗ​យើង​គួរ​ចូល​មក​ឆែក​មើល​ត្រង់​ចំណុច​នេះ​ឱ្យ​បាន​ដិត​ដល់​ បើ​មិន​ចង់​ស្មុគស្មាញ​ច្រើន សូម​ធ្វើ​ការ​ដំឡើង​ Version យក​តែ​ម្ដង​ក៏​បាន​​។

បន្ត​ចុច​អាន៖

ប្រភព៖ idropnews   ប្រែ​សម្រួល៖ សេង ឡុង