ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ស្ថិត​នៅ​ពូល ​G ​ពាន​រង្វាន់ AFC Cup ​

  • 2020-01-30 03:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​ឡើង​ទៅ​វគ្គ​ចែក​ពូល​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Master 7 ​របស់​ឡាវ ​ក្នុង​លទ្ធផល​ដល់​ទៅ ៧-១ ​សរុប​ទាំង​ពីរ​ជើង ​វគ្គ​ជម្រុះ។

​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ ​ធ្វើ​ឱ្យ​ស្វាយ​រៀង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ចែក​ពូល។ ​ស្វាយ​រៀង​នឹង​ធ្វើ​នៅ​ពូល G ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន។ ​ក្នុង​នោះ​រួម​មាន ​Ceres-Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) និង Bali United (ឥណ្ឌូណេស៊ី)។ ការប្រកួតជុំទី១ នឹង​ធ្វើឡើង​នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ ដោយព្រះខ័នរាជ​ស្វាយរៀង នឹងត្រូវទៅជួប Ceres-Negros។

គេ​សង្កេត​ឃើញ​ថា​ក្រុម​ស្វាយ​រៀង ​ធ្វើ​បាន​យ៉ាង​ល្អ​តាំង​ពី​រដូវ​កាល​មុន ហើយ​ការ​ចាប់​ផ្ដើម​រដូវ​កាល​នេះ ​ពួកគេ​នាំ​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម ​ធ្វើ​ឱ្យ​កាន់​តែ​រឹងម៉ាំ​បន្ថែម​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី