James ចេញមុខបកស្រាយ ការចោទប្រកាន់ថាបោកប្រាក់ទស្សនិកជន

  • 2020-01-30 07:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Corden ដែល​ជា​ពិធីករ​ល្បី​ប្រចាំ​​កម្មវិធី​ទូរទស្សន៍ “The Late Late Show with James Corden” បាន​ចេញ​មុខ​ឆ្លើយ​តប​នឹង​ការ​អះអាង​ថា​​វគ្គ​ Carpool Karaoke ជា​ការ​បោក​ប្រាក់ ដោយ​រូប​គេ​ទទូច​ថា​​ខ្លួន​បាន​កាន់​ចង្កូត​រថយន្ត​ ៩៥% នៃ​វគ្គ​ទាំង​អស់​។

ការ​បក​ស្រាយ​របស់ James បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​ប្រទះ​ឃើញ​ James និង Justin Bieber បាន​ប្រើ​រថយន្ត​អូស​ទាញ ​ដោយ​មិន​បើកបរ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ យ៉ាងណាក្ដី Jame បាន​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

វគ្គ​ដំបូង​នៃ​កម្មវិធី “The Late Late Show with James Corden” ភាគ​ថ្មី James បាន​ទទូច​ថា​​តែង​តែ​កាន់​ចង្កូត​រថយន្ត​ លុះត្រាតែ​មាន​បញ្ហា​សុវត្ថិភាព​ណា​មួយ។ James ក៏​បាន​ប្រាប់​អំពី​វគ្គ​ផ្សេង​ទៀត​នៃ​ Carpool Karaoke ដែល​មាន​ប្រើ​រថយន្ត​អូស​ទាញ គឺ​មាន​វគ្គ​ជា​មួយ Meghan Trainor, Migos, Cardi B, Chane The Rapper និង​ចុង​ក្រោយ​បំផុត​គឺ Justin Bieber៕

អត្ថបទ៖ សុខហេង