Juventus ប៉ង​យក Van Dijk មក​អ៊ីតាលី​ក្នុង​តម្លៃ​កំណត់ត្រា​កប់​​មេឃ

  • 2020-02-03 08:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អ៊ីតាលី Juventus ​​កំពុង​មាន​គម្រោង​​​​ប្រើ​ទឹក​ប្រាក់​១៥០​លាន​ផោន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ ផ្ទេរ​យក​ខ្សែ​ការពារ​កំពូល​រឹង Virgil van Dijk។

ក្រុម​រហស្សនាម​សេះ​បង្កង់​​ចង់​ឲ្យ​តារា​របស់ Liverpool រូប​នេះ​ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​លើ​លោក​​ជា​លើក​ទី​ពីរ។ បន្ទាប់​ពី​យក  Cristiano Ronaldo ពី Real Madrid បាន​សម្រេច​កាល​ពី​រដូវ​កាល​មុន ម្ចាស់​ជើង​ឯក Serie A មួយ​នេះ​ចង់​បន្ត​នាំ​យក​ Van Dijk ដែល​ជា​សមាជិក​ម្នាក់​ជួយ Liverpool ឈ្នះ​ពាន Champions League។

ប្រភព​ពី​ក្លឹប Juventus មួយ​ឲ្យ​ដឹង​ថា ក្រោយ​ឈ្នះ​ពាន​​ជា​ច្រើន​​ជាមួយ​ហង្សក្រហម Juventus គិត​ថា Van Dijk អាច​នឹង​ចង់​រក​ការ​ប្រកួតប្រជែង​ថ្មី ពេល​ដែល​ចប់​រដូវ​កាល​នេះ។ ជា​ពិសេស​ចេញ​ពី​ទឹក​ដី​អង់គ្លេស​ ដែល​ជា​កន្លែង​គេ​លេង​យូរ​ឆ្នាំ​ដែរ​ហើយ។ ក្លឹប​មាន​គ្រោង​រៀបចំ​កញ្ចប់​ទឹក​ប្រាក់​ដ៏​ធំ ដើម្បី​ផ្ទេរ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

Van Dijk វ័យ​២៨​ឆ្នាំ​​អាច​នឹង​ពិចារណា​​ផ្លាស់​ទៅ​លេង​ប្រទេស​ផ្សេង ប្រសិន​បើ​ជួយ Liverpool ឈ្នះ​ពាន Premier League រដូវ​កាល​នេះ បន្ថែម​ពី​លើ​ពាន​ដែល​គេ​ធ្លាប់​ឈ្នះ​ដូច​ជា Champions League, Fifa Club World Cup និង Uefa Super Cup ជា​ដើម៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ