មក​ដឹង​មូលហេតុ Honda ទាមទារ​ឡាន​ការពារ​គ្រាប់ ចំពោះ​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​នៅ​ប្រេស៊ីល

  • 2020-02-04 04:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Keisuke Honda បាន​ចុះ​កុងត្រា​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​ប្រេស៊ីល Botafogo បន្ទាប់​ពី​ស្នើ​សុំ​រថយន្ត​​ការពារ​គ្រាប់​​បាន​សម្រេច​ពី​ក្លឹប។

កីឡាករ​ជប៉ុន​វ័យ​៣៣​ឆ្នាំ​ចូលរួម​ជាមួយ Botafogo ដោយ​គ្មាន​តម្លៃ​​ខ្លួន ត្រូវ​លេង​រហូត​ដល់​បញ្ចប់​ឆ្នាំ​នេះ បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​នៅ​ហូឡង់ Vitesse។ នេះ​គឺ​ជា​ក្លឹប​ទី​៨​ហើយ​ក្នុង​​អាជីព​ដែល Honda លេង​ឲ្យ។

តាម​ប្រភព​ឲ្យ​ដឹង​ក្លឹប Botafogo អាច​យក​អ្នក​ចាត់​ការ​របស់​កម្ពុជា​​រូប​នេះ​បាន ដោយ​សារ​តែ​ពួក​គេ​បាន​ផ្ដល់​រថយន្ត​​ការពារ​​គ្រាប់​​​តាម​ការ​ស្នើ ដើម្បី​ងាយ​​ធ្វើ​ដំណើរ​​​តាម​ត្រូវ​ទីក្រុង Rio De Janeiro។ ទីក្រុង​របស់​ប្រេស៊ីល​មួយ​នេះ​ត្រូវ​បាន​គេ​កំណត់​ថា ជា​ទីក្រុង​​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​សារ​តែ​មាន​ឃាតកម្ម​ជា​មធ្យម​៣៩​ករណី​រៀងរាល់​​មនុស្ស ១០០ ០០០ នាក់៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម