បង្ហាញខ្លួននៅទីតាំងតែមួយថ្ងៃជាមួយគ្នា Selena Gomez ត្រូវបានគេយកប្រៀប Justin Bieber

  • 2020-02-06 06:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្រាក​អស់​ជា​យូរ​ដើម្បី​មើល​ថែ​ខ្លួន ទាំង Selena Gomez និង Justin Bieber បាន​វិល​ត្រឡប់​ចូល​វិស័យ​ចម្រៀង​ក្នុង​អំឡុង​ពេល​ដំណាល​គ្នា។ អ្នក​ទាំង​ពីរ​ផ្ដោត​សំខាន់​លើ​ការ​​ងារ​របស់​ខ្លួន និង​តែង​តែ​ទៅ​កាន់​ស្ទូឌីយោ​ដើម្បី​ធ្វើ​ការ។ នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ​ Selena និង Justin បាន​បង្ហាញ​មុខ​លើ​ដង​ផ្លូវ​នៃ​ទីក្រុង Los Angeles ម្ដង​ម្នាក់ ហើយ​​ភ្លាមៗ​នោះ​រូប​ភាព​អ្នក​ពីរ​ត្រូវ​បាន​គេ​យក​មក​ប្រៀប​ធៀប។

​ក្រោយ​ពី​វិល​ត្រឡប់​ជា​មួយ​បទ​ចម្រៀង​ថ្មី Selena ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់​សម្រាប់​រូប​សម្រស់​របស់​នាង។ នាង​បាន​ផ្លាស់​ប្ដូរ​ស្ទីល​សក់ និង​ព្យាយាម​សម្រក​ទម្ងន់​​ឲ្យ​មាន​រាង​ស្អាត​ផង​ដែរ។ រូបភាព​ពីរ​សន្លឹក​ដែល​គេ​ថត​បាន​​នាង​កំពុង​ដើរ​លើ​ដង​ផ្លូវ នៅ​ថ្ងៃ​ទី ៤ កុម្ភៈ ទទួល​បាន​ការ​ចាប់​អារម្មណ៍​​លើ​អ៊ីនធឺណិត។ អ្នក​លេង​អ៊ីនធឺណិត​និយាយ​ថា "នេះ​ហើយ​គឺ​ជា​ព្រះនាង​ Disney ដែល​ពួក​គេ​ស្គាល់"។ ដូច​ Selena ធ្លាប់​បាន​និយាយ​អ៊ីចឹង នាង​វិល​ត្រឡប់​លើក​នេះ​គឺ​រឹងមាំ​ជាង​ពី​មុន។

ផ្ទុយ​ស្រឡះ​ទៅ​វិញ អតីត​មិត្ត​ប្រុស​របស់​នាង​គឺ Justin Bieber ​មាន​ការ​រៀប​ចំ​ខ្លួន​បែប​ធម្មតា ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ទូឌីយោ​ថត​ចម្រៀង។ តារា​សញ្ជាតិ​កាណាដា​នេះ​ នៅ​តែ​មិន​ព្រម​កោរ​ពុក​មាត់​ចេញ​ដែល​ធ្វើ​​ឲ្យ​មើល​ទៅ​ចាស់​ជាង​វ័យ​ ហើយ​អ្នក​លេង​អ៊ីនធឺណិត​កត់​សម្គាល់​ថា​ Justin ទំនង​ជា​មាន​សុខភាព​មិន​ល្អ​នោះ​ទេ តាម​រយៈ​ការ​ឃើញ​ទឹក​មុខ​មិន​ស្រស់​ស្រាយ និង​ហាក់​ដូច​អស់​កម្លាំង​ខ្លាំង។ ការ​វិល​ត្រឡប់​ជា​ផ្លូវ​ការ​ជា​មួយ​អាល់ប៊ុម​ថ្មី​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ កាន់​តែ​ជិត​ដល់​ពេល​ហើយ ប៉ុន្តែ​​ការ​លេង​ខ្លួន​របស់ Justin នៅ​មិន​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ឡើយ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី