Barca និង​ Real ណាត់​គ្នា​ធ្លាក់​ចេញ​ពី Copa del Rey នៅ​ថ្ងៃ​តែ​មួយ​

  • 2020-02-07 00:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សង្ឃឹម​របស់​ Barcelona ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa del Rey ៧​រដូវ​កាល​ជាប់​គ្នា​ត្រូវ​ចប់​ត្រឹម​យប់​មិញ​ក្រោយ​លេង​ចាញ់​ Athletic Bilbao ក្នុង​លទ្ធផល​ ១​-០។​

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​គូ​ប្រជែង​ដ៏​ធំ​ Real Madrid  ឯណោះ​វិញ​បាន​លេង​ចាញ់​ Real Sociedad ៤​ទល់​នឹង៣​ក្នុង​ផ្ទះ​ខ្លួន​ឯង​ត្រូវ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដែរ សឹង​នឹក​ស្មាន​មិន​ដល់​។​ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​គិត​ចាប់​ពី​ឆ្នាំ​២០១០​មក​ដែល​ Copa del Rey គ្មាន​វត្តមាន​ក្រុម​យក្ស​​ទាំង​ពីរ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

ក្រុម​ខ្លាំង​ពីរ​ផ្សេង​ទៀត​រួម​មាន​ Mirandes បាន​ទម្លាក់​ Villarreal ៤-២ ខណៈ Granada បាន​យក​ឈ្នះ​ Valencia ២-១ ដូច្នេះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Copa រដូវ​កាល​នេះ​បាត់​ក្រុម​ខ្លាំង​ៗ​អស់​ទៅ​ហើយ៕

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម