មកវិញកាន់តែខ្លាំង! Justin Bieber បំបែកកំណត់ត្រាថ្មីបំផុតជាប្រវត្តិសាស្ត្រលើ Spotify

  • 2020-02-11 03:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​លំដាប់​ពិភពលោក​ Justin Bieber បាន​នឹង​កំពុង​ស្ដារ​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​ ជាមួយ​នឹង​ស្នាដៃ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​ បន្ទាប់​ពី​អវត្តមាន​ និង​ខកខាន​បង្ហាញ​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ​រយៈពេល​ដ៏​យូរសែនយូរ។

ជាក់ស្ដែង​គ្រប់​យ៉ាង​ពិត​ជា​អស្ចារ្យ​លើស​ការ​រំពឹង​ទុក ព្រោះ​ថា​បទ​ថ្មី​ "Yummy” ទទួលបាន​ការ​គាំទ្រ​ខ្លាំង​ស្មាន​មិន​ដល់​ រហូត​អាច​នាំ​តារា​ប្រុស​រូប​នេះ​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​កំពូល​ៗ។ កាន់​តែ​ភ្ញាក់​ផ្អើល​នោះ​ Justin Bieber តារា​ប្រុស​សញ្ជាតិ​កាណាដា​ ពេល​នេះ​​​ក្លាយ​ជា​តារា​ចម្រៀង​​ដែល​មានអ្នក​​ Stream បទ​ចម្រៀង​ច្រើន​ជាងគេ​បំផុត​លើ​ Spotify ជុំវិញ​ពិភពលោក ដល់ទៅជាង ៦២លានដង ត្រឹម​រយៈពេល​ ១ខែសោះ។

នេះ​ហើយ​ជា​ជោគជ័យ​សម្រាប់​ស្វាមី​ Hailey Baldwin ហើយ​លោក​ក៏​បាន​ចែក​រំលែក​ដំណឹង​ល្អ​នេះ​លើ​គណនី​ Instagram របស់​ខ្លួន​ដែរ។ បាត់​មុខ​ជា​ច្រើន​ឆ្នាំ​មែន​ វិលមក​វិញ​ Justin Bieber នៅ​តែ​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ មានន័យ​ថា​ក្រោយ​ជួប​រឿង​ជា​ច្រើន​ ប៉ុន្តែ​លោក​នៅ​តែ​ព្យាយាម​ធ្វើ​អ្វី​ឲ្យ​អ្នក​ដែល​រង់ចាំ​ដំណើរ​ Comeback របស់​ខ្លួន​ មិន​ឲ្យខកចិត្ត។

មួយ​វិញ​ទៀត​ អ្វីដែល​គួរ​ឲ្យ​សរសើរ ​ លោកក៏​បាន​ញចេវីដេអូ Playlist ប្រចាំ​សប្ដាហ៍គឺ Justin Bieber: Seasons ដែល​ជា​វីដេអូ​ដែល​លោក​បង្ហាញ​ពីឧបសគ្គ បទពិសោធន៍នានាដែល​លោក​បាន​ជួប​កន្លងមក បូករួមដំណើរ​នៃការ​ផលិតអាល់ប៊ុម​ថ្មី ពិសេសបង្ហាញ​នូវអ្វី​ដែល​លោក​អាចជំនះ ដោយ​មាន​កំលាំងចិត្តធំពីភរិយាជាទីស្រឡាញ់៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី