នុះ​បែក​ធ្លាយ​មាន​គេ​ឃើញ Pochettino នៅ​ជាមួយ​ក្រុម​ការងារ​របស់ Man Utd

  • 2020-02-12 03:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Mauricio Pochettino និង​អ្នក​ពិគ្រោះ​យោបល់​របស់ Manchester United លោក Neil Ashton ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​ក្នុង​កីឡដ្ឋាន Griffin Park កាល​ពី​ម្សិលមិញ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​ជា​ខ្លាំង។

Neil Ashton ត្រូវ​បាន​គេ​ឃើញ​​ដើរ​ពី​ក្រោយ​លោក Pochettino ចេញ​ពី​កីឡដ្ឋាន មុន​ពេល​អ្នក​ទាំង​ពីរ​អង្គុយ​ទស្សនា​ការ​ប្រកួត​វាង Brentford និងLeeds លទ្ធផល​ស្មើ​គ្នា ១-១។ អតីត​អ្នក​ចាត់​ការ​របស់ Spurs រូប​នេះ​កំពុង​លេច​ឭ​មាន​ទំនាក់ទំនង​មក​កាន់​ការងារ​នៅ United ខណៈ​កៅអី​របស់​លោក Ole Gunnar Solskjaer ស្ថិត​ក្រោម​សម្ពាធ។

សកម្មភាព​បែប​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​យល់​ថា ការ​ជួប​គ្នា​រវាង​អ្នក​ទាំង​ពីរ​គឺ​លើស​​ពី​ការ​ជួប​គ្នា​ធម្មតា។ Neil Ashton ត្រូវ​បាន​តែងតាំង​ជា​អ្នក​ពិគ្រោះ​យោបល់​របស់ United ដោយ​​អនុប្រធាន​ក្លឹប​លោក Ed Woodward ។

Mauricio Pochettino ត្រូវ​បាន Spurs បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​តែងតាំង​លោក Jose Mourinho មក​ជំនួស​តំណែង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី