Honda Jazz ២០២០ ដូររាងថ្មី ប្រើម៉ាស៊ីន Hybrid ជិះ១០០គ.ម៉ ស៊ីតែ៤,៥លីត្រ

  • 2020-02-14 03:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Honda Jazz ស៊េរីឆ្នាំ២០២០ ដែលបានផ្លាស់ប្តូររូបរាងថ្មីសន្លាង នឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid នៅអឺរ៉ុបផ្តាច់មុខតែម្តង។

រថយន្ត Honda Jazz ថ្មីនេះដំណើរការដោយប្រព័ន្ធ Hybrid ហៅថា e:HEV ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ i-VTEC ជាមួយម៉ូទ័រអគ្គិសនី២ និងអាគុយ Hybrid មួយ មានកម្លាំង ១០៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,៤វិនាទី ហើយមានល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តខ្នាតតូចនេះសន្សំសំចៃខ្លាំង ដោយវាមានកម្រិតស៊ីសាំងត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះ សម្រាប់ការបើកចម្ងាយ ១០០គីឡូម៉ែត្រ។

Jazz នេះ អាចជម្រើសរើសម៉ូដបើកបរបាន ៣ ប្រភេទ គឺ EV Drive (ប្រើអាគុយ), Hybrid Drive (ប្រើអាគុយ និងសាំង) និង Engine Drive (ប្រើសាំង)៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
បិទ