មេ​ធំ Amazon បំបែក​កំណត់ត្រា​ទិញ​ភូមិគ្រឹះ​ថ្លៃ​បំផុត​មួយ​កន្លែង​នៅ​ទីក្រុង Los Angeles

  • 2020-02-14 06:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​លំដាប់​ទី ១ ក្នុង​លោក​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos ថ្មីៗ​នេះ​ទើប​តែ​សម្រេច​ទិញ​បាន​នូវ​ភូមិគ្រឹះ​មួយ​កន្លែង​ក្នុង​ទីក្រុង Los Angeles ដែល​មាន​តម្លៃ​ដល់​ទៅ ១៦៥ លាន​ដុល្លារ​អាមេរិក។

ជា​កំណត់ត្រា​តម្លៃ​ភូមិគ្រឹះ​ថ្លៃ​បំផុត​ដាច់​គេ​ប្រចាំ​ទីក្រុង​នោះ ដោយ​លោក Bezos បាន​ទិញ​ភូមិគ្រឹះ Warner Estate ពី​អ្នក​ធ្វើ​ជំនួញ​ល្បី​ឈ្មោះ​លោក David Geffen។ នេះ​បើ​តាម​ប្រភព​ពី WSJ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

តម្លៃ​របស់​វា​បំបែក​កំណត់ត្រា​លើ​តម្លៃ​ចាស់​កាល​ពី​ឆ្នាំ​ទៅ​ពេល​ដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន FOX Corporation លោក Lachlan Murdoch បាន​ទិញ​អចលនទ្រព្យ​តម្លៃ ១៥០ លាន​ដុល្លារ ដែល​ស្ថិត​ក្នុង​ទីក្រុង Los Angeles រដ្ឋ California នោះ​ដូច​គ្នា។

ភូមិគ្រឹះ Warner Estate របស់ Bezos មាន​ទំហំ​ផ្ទៃ​ដី​សរុប ៣,៦ ហិចតា ដោយ​មាន​បរិវេណ​ធំ​ទូលាយ គួប​ផ្សំ​នឹង​ទីលាន​វាយ​កូន​បាល់​និង​វាយ​កូន​ហ្គោល​ទៀត​ផង។ ជា​ភូមិគ្រឹះ​ដែល​សង់​ឡើង​តាំង​ពី​ឆ្នាំ ១៩៣០ ដោយ​អតីត​មេ​ធំ​ក្រុមហ៊ុន Warner Brothers លោក Jack Warner ហើយ​មាន​ការ​លក់​ចេញ​តៗ​គ្នា​ជា​បន្តបន្ទាប់៕

អានអត្ថបទ:

ប្រភព៖ gadgets.ndtv   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម