មេ Amazon ហ៊ានបរិច្ចាគលុយផ្ទាល់ខ្លួន ១០ពាន់លានដុល្លារ ប្រយុទ្ធនឹងបម្រែបម្រួលធាតុអាកាស

  • 2020-02-19 07:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon បាន​ប្រកាស​ថា​នឹង​​ផ្ដល់​ទឹក​ប្រាក់​ ១០ ពាន់​លាន​ដុល្លារ ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​ធាតុ​អាកាស​ តាម​រយៈ​​មូលនិធិ​ថ្មី​មួយ​ឈ្មោះ​ថា​ Bezos Earth Fund។

លោក Bezos និយាយ​ថា​ថវិកា​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ជួយ​អ្នក​វិទ្យាសាស្ត្រ សកម្មជន អង្គការ និង​កម្លាំង​នានា​ ដែល​អាច​ជួយ​ផែន​ដី​ពី​ផល​ប៉ះពាល់​នៃ​​បម្រែបម្រួល​អាកាស​ធាតុ​បាន។ អ្នក​ជិត​ស្និទ្ធ​នឹង​មូលនិធិ​បាន​និយាយ​ថា​ នឹង​មិន​​ទាក់ទង​ជា​មួយ​​វិស័យ​ឯកជន​នោះ​ឡើយ​ ប៉ុន្តែ​គេ​ផ្ដោត​តែ​លើ​ការ​បរិច្ចាគ​តាម​អំពើ​សប្បុរសធម៌​ប៉ុណ្ណោះ។

មូលនិធិ​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​នេះ ប៉ុន្តែ​​នៅ​មក​ទល់​ពេល​នេះ​គឺ​មាន​ដំណឹង​តិច​តួច​នៅ​ឡើយ​ទាក់ទង​នឹង​មូលនិធិ​នេះ។

គួរ​ដឹង​បច្ចុប្បន្ន​នេះ​លោក Jeff Bezos គឺ​មាន​ទ្រព្យ​សម្បត្តិ​​ប្រមាណ ១៣០ ពាន់​លាន​ដុល្លារ ដូច​នេះ​ការ​បរិច្ចាគ​ ១០ ពាន់​លាន​ដុល្លារ​​ មិន​ច្រើន​ណាស់​ណា​ឡើយ​សម្រាប់​លោក៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង