ប៉ាណាមុខនៃឡាន Ford F-150 ឆ្នាំ ២០២១ ពេលនេះបានបង្ហាញរាងទាំងស្រុង

  • 2020-02-21 04:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ថ្មី​ដែល​បាន​មក​ពី​ការ​ឃ្លាំ​ចាំ​ថត​រថយន្ត​​ Ford F-150 ​ស៊េរី​ឆ្នាំ ២០២១ ប្រភេទ​សាក​ល្បង (Prototype) បាន​បង្ហាញ​អំពី​រូបរាង​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​ ដែល​កន្លង​មក​ធ្លាប់​តែ​មាន​ការ​បិទ​បាំង។

​​តាម​រយៈ​រូបភាព​នេះ​ឃើញ​ថា​រថយន្ត Ford F-150 ស៊េរី​ថ្មី​ពិត​ជា​នឹង​មាន​ការ​ផ្លាស់​ការ​ឌីហ្សាញ​ខុស​ពី​ជំនាន់​បច្ចុប្បន្ន​ ដែល​​ប៉ាណា​ខាង​មុខ​នេះ​ប្រៀប​ធៀប​ជា​ទទួល​រង​ឥទ្ធិពល​ពី​​ម៉ូដែល​រថយន្ត Ranger ​មួយ​ចំនួន។

ចំពោះ​​កាល​បរិច្ឆេទ​ដែល​រថយន្ត​នេះ​ត្រូវ​បង្ហាញ​រូបរាង​ផ្លូវ​ការ​​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សារព័ត៌មាន Motor1 ទទួល​បាន​តម្រុយ​ដែល​និយាយ​ថា​ការ​ផលិត​សាក​ល្បង​សម្រាប់​រថយន្ត​ស៊េរី​ឆ្នាំ ២០២១ នេះ គឺ​បាន​ចាប់​ផ្ដើម​រួច​ទៅ​ហើយ ដែល​ការ​ផលិត​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​ពី​ខែ​កក្កដា​ត​ទៅ។ នេះ​អាច​មាន​ន័យ​ថា​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​របស់​វា អាច​កើត​មាន​នៅ​ក្នុង​កម្មវីធី New York Auto Show នា​ខែ​មេសា ឬ​​នៅ​ក្នុង​កម្មវិធី Detroit Auto Show នា​ខែ​មិថុនា៕​​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង