មិនស្មានថា Justin Bieber ស្រឡាញ់ពុកមាត់ខ្លួនខ្លាំងថ្នាក់នេះ!

  • 2020-02-21 08:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber បាន​លេង​ល្បែង​​មួយ​ជា​មួយ​ពិធីករ​ទូរទស្សន៍​នៃ​កម្មវិធី The Late Late Show with James Corden ដែល​តម្រូវ​ឲ្យ​អ្នក​ពីរ​ដាក់​វេន​គ្នា​សួរ​សំនួរ​​​​ដែល​ស៊ី​ជម្រៅ​បំផុត ហើយ​ពួក​គេ​មាន​ជម្រើស​ឆ្លើយ​សំនួរ​ដោយ​ស្មោះ​ត្រង់​បំផុត ឬ​ហូប​អាហារ​ដែល​មាន​រសជាតិ​​និង​ក្លិន​ចម្លែក​នៅ​ចំពោះ​មុខ​ពួក​គេ។

ក្នុង​ការ​លេង​ហ្គេម​នេះ​មាន​សំនួរ​មួយ​ប៉ុណ្ណោះ​ដែល Justin Bieber ហ៊ាន​ឆ្លើយ​ ខណៈ​សំនួរ​ដទៃ​ទៀត​គឺ​រូប​គេ​សុខ​ចិត្ត​ហូប​របស់​នៅ​ហ្នឹង​មុខ​ក៏​មិន​​ព្រម​ឆ្លើយ​ដែរ។

ចុង​ក្រោយ​បង្អស់​គឺ​ជា​ការ​តម្រូវ​ឲ្យ Justin ធ្វើ​ការ​ជ្រើស​រើស​រវាង​ការ​ហូប​របស់​នៅ​ហ្នឹង​មុខ​ (ជា​​ទឹក​ដោះ​គោ​ជូរ​ស្រមោច) ឬ​​ព្រម​ឲ្យ James កោរ​ពុក​មាត់​របស់​ខ្លួន។ នៅ​វគ្គ​ចុង​ក្រោយ​នេះ​អាច​បញ្ជាក់​បាន​ថា​ Justin ស្រឡាញ់​ពុក​មាត់​របស់​ខ្លួន​ខ្លាំង ដោយ​សុខ​ចិត្ត​​រើស​យក​ការ​ហូប​ទឹក​ដោះ​គោ​ជូរ​ស្រមោច។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម