Ole ថា​ការ​លេង​ Fernandes ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​ Scholes និង​ Veron

  • 2020-02-24 03:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​យក​ឈ្នះ​ក្រុម​ក្បែរ​បាត​តារាង​ Watford ក្នុង​លទ្ធផល​ ៣-០ ដើម្បី​រំកិល​ខ្លួន​ឡើង​មក​កាន់​លេខ​៥​ក្នុង​តារាង​ Premier League។

Fernandes

ជ័យ​ជម្នះ​នោះ​បាន​មក​ពី​គ្រាប់​បាល់​របស់​ Martia, Greenwood និង​ពិសេស​​គឺ​ Bruno Fernandes ដែល​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ឲ្យ​បិសាច​ក្រហម​។ ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​​ ពិសេស​គឺ​អ្នក​ចាត់​ការ​ Ole Gunnar Solskjaer តែ​ម្ដង។​

Ole បាន​សរសើរ​ដល់​ Fernandes ថា​ជា​កីឡាករ​ដែល​រួម​បញ្ចូល​គ្នា​ពី​វីរបុរស​ក្លឹប​២​រូប​មាន​ Paul Scholes និង​ Juan Sebastian Veron។​ Scholes ជា​ខ្សែ​បម្រើ​សំបូរ​បច្ចេកទេស​ ខណៈ​ Veron គឺ​ជំនាញ​ខាង​បញ្ជូន​បាល់​រយៈ​ចម្ងាយ​ឆ្ងាយ៕

Scholes
Veron

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ