មេ Apple ត្រូវបុរសម្នាក់តាមរំខានដល់ផ្ទះ

  • 2020-02-24 07:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BGR បាន​ឲ្យ​ដឹង​ថា​ Apple បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​​ឃុំឃាំង​បុរស​ម្នាក់​ជា​បណ្ដោះ​អាសន្ន​ដែល​រូប​គេ​មាន​ឈ្មោះ Rakesh Sharma អាយុ ៤១ ឆ្នាំ រស់​នៅ San Francisco។

​Sharma ត្រូវ​បាន​ចោទ​ប្រកាន់​​ ពី​បទ​គំរាមកំហែង និង​ការ​មាន​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន​ចំពោះ​លោក​ Tim Cook ​នាយក​ប្រតិបត្តិ Apple ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ អ្នក​ដែល​ទទួល​រ៉ាប់រង​លើ​កិច្ចការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​គឺ​ William Burns ជា​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​របស់ Apple។

ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ Sharma តែង​តែ​ទូរសព្ទ​ទៅ​រំខាន​លោក Tim Cook។ លើស​ពី​នេះ​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០១៩ រូប​គេ​បាន​លួច​ចូល​ផ្ទះ​របស់ Tim Cook ដោយ​បាន​យក​ផ្កា​ និង​ស្រា​សាំប៉ាញ​​មក​ជា​មួយ​ទៀត។ ក្រោយ​មក​ទៀត​រូប​គេ​បាន​រំខាន​​លោក Tim Cook ដោយ​ Tag នូវ​រូបភាព​អាសអាភាស​លើ​ Twitter។ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា Sharman ត្រូវ​បាន​ចោទ​ប្រកាន់​ម្ដង​ទៀត​ថា​បាន​លួច​ចូល​ផ្ទះ​ឯកជន​របស់​ Tim Cook នៅ​ Palo Alto ប៉ុន្តែ​បាន​ចាក​ចេញ​មុន​ប៉ូលិស​ទៅ​ដល់។

BGR និយាយ​ថា​ ក្រោយ​ពី​ Apple បាន​ផ្ញើ​លិខិត​សុំ​ឲ្យ​ឈប់​រំខាន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ Sharma នៅ​តែ​បន្ត​មាន​សកម្មភាព​ដដែល។ ផ្អែក​តាម​ CNET តុលាការ​រដ្ឋ​ California មួយ បាន​សម្រេច​ឃាត់​ខ្លួន​ Sharma ជា​បណ្ដោះ​អាសន្ន រហូត​ដល់​ថ្ងៃ​ទី ៣ ខែ​មីនា ពេល​ដែល​មាន​សវនាការ​ផ្លូវ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី