វីរុស​កូរ៉ូណា​​ធ្វើ​ទុក្ខ​ Inter បង្ខំ​ចិត្ត​លេង​បិទ​ទ្វារ​ពាន Europa League សប្ដាហ៍​នេះ

  • 2020-02-25 02:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន Europa League វគ្គ​៣២​ក្រុម​របស់​ក្លឹប Inter Milan ក្នុង​ដី​ខ្លួន​ឯង​ទល់​ Ludogorets នឹង​លេង​បិទ​ទ្វា ព្រោះ​តែ​បារម្ភ​ពី​​ការ​រាលដាល​វីរុស​កូរ៉ូណា។

​Inter ស្ថិត​ក្នុង​ចំណោម​ក្លឹប​​​មួយ​នៃ​​៤​ក្លឹប​របស់ Serie A ដែល​ធ្វើ​ការ​ផ្អាក​ការ​ប្រកួត​ក្នុង​លីគ​​នៅ​សប្ដាហ៍​បន្ទាប់។ ​ការ​សម្រេច​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​ទស្សនា​រវាង​ក្រុម Inter និង Ludogorets បន្ទាប់​ពី​មាន​ការ​ពិភាក្សា​​រវាង​រដ្ឋាភិបាល​អ៊ីតាលី​​និង​អង្គភាព​គ្រប់គ្រង​បាល់ទាត់ UEFA ។

ជាមួយ​អ្នក​ឆ្លង​១៦៥​ករណី អ៊ីតាលី​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ។ សាលា​រៀន​និង​សកលវិទ្យាល័យ​​ជា​ច្រើន​ត្រូវ​បាន​បិទ​ក្នុង​ក្នុង​ទីក្រុង​ Milan ត្បិត​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ស្រុក​បើ​ក៏​ដោយ។ តាម​គម្រោង​អ្នក​គាំទ្រ Ludogorets ៦០០​នាក់​ប៉ង​ធ្វើ​ដំណើរ​ពី​ប្រទេស​ប៊ុលហ្គារី​​ទៅ​ទស្សនា​ការ​ប្រកួត​​នៅ​កីឡដ្ឋាន San Siro៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី