NASA បង្កើតវីដេអូកម្រិត 4K ថ្មី បង្ហាញនូវបេសកកម្ម Apolllo 13

  • 2020-02-26 04:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apollo 13 គឺ​ជា​បេសកកម្ម​​ទៅ​កាន់​ឋាន​ព្រះចន្ទ​ដ៏​​អស្ចារ្យ​មួយ​របស់​អង្គការ​ NASA ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ឆ្នាំ ១៩៧០។ ដើម​ឡើយ​គោលដៅ​របស់​បេសកកម្ម​គឺ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះចន្ទ។ ប៉ុន្តែ​ដោយ​យាន​ជួប​ប្រទះ​បញ្ហា​ ដែល​​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អវកាសយានិក​ ៣ នាក់​លើ​យាន។

នោះ​គឺ​ជា​ពេល​វេលា​ដ៏​លំបាក​មួយ​សម្រាប់​អង្គការ NASA និង​នាវិក។ គេ​ត្រូវ​ប្រើ​ពេល​វេលា​រាប់​សិប​ម៉ោង​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​​ដល់​​អវកាសយានិក​ទាំង ៣ ដែល​នៅ​លើ​យាន។ ខុស​ពី​គោលដៅ​ដែល​គ្រោង​ទុក អវកាសយានិក​នៃ Apollo 13 ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ផែនការ​ ដោយ​ពួក​គេ​ហោះ​វិល​ជុំ​ព្រះចន្ទ រួច​មក​ប្រើ​ប្រាស់​ដែន​ទំនាញ​នៃ​ព្រះចន្ទ ដើម្បី​រុញ​ច្រាន​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ផែនដី​ដោយ​សុវត្ថិភាព និង​រហ័ស​បំផុត។

ត្បិត​ថា​គោលដៅ​មិន​បាន​ជោគជ័យ​មែន ប៉ុន្តែ​អវកាសយានិក​អាច​ផ្ដិត​យក​រូបភាព​ដ៏​អស្ចារ្យ​ជា​ច្រើន​សន្លឹក​នៅ​ជុំវិញ​ព្រះចន្ទ។ ពេល​នេះ រយៈពេល ៥០ ឆ្នាំ​ក្រោយ​មក NASA បាន​បង្កើត​នូវ​វីដេអូ​ដែល​​កម្រិត 4K នៃ​បេសកកម្ម​ Apollo 13 ដោយ​ប្រើ​ប្រាស់​រូបភាព​ដែល​ថត​បាន​នា​ពេល​នោះ។ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី