មាន​សេចក្ដីរាយការណ៍ថា YG នឹង​បង្ហាញមុខក្រុមនារីថ្មី ប្អូនស្រីរបស់ BLACKPINK​

  • 2020-02-27 02:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា ផលិតកម្ម​ YG ត្រៀម​នឹង​បង្ហាញ​មុខ​ក្រុមនារី​ថ្មី​មួយ​ទៀត​នៅ​ជិត​ចុង​ឆ្នាំ ២០២០នេះ។

ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ​ព័ត៌មាន​ SPOTnews បាន​លើក​ឡើង​ថា​ផលិតកម្ម YG កំពុង​រៀបចំ​គម្រោង​ជា​ច្រើន​សម្រាប់​ការ​បង្ហាញ​មុខ​ក្រុមចម្រៀង​នារី​ថ្មី​មួយ​ទៀត​របស់​ផលិតកម្ម​ ហើយ​ពួកគេ​នឹង​ចេញ​មុខ​ជា​ផ្លូវការ​នៅ​ក្រោយ​ពាក់កណ្ដាល​ឆ្នាំ ២០២០។ ជាមួយ​គ្នា​នោះ​ ក៏​មាន​សេចក្ដី​បញ្ជាក់​ដែរថា​ ព្រម​គ្នា​ជាមួយ​នឹង​ការ​បង្ហាញ​មុខក្រុម​ថ្មី​នោះ ក៏​ជា​ពេល​ដែរ​ផលិតកម្ម​រវល់ក្នុង​ការ​ចេញ​បទ​ថ្មី​សម្រាប់​ BLACKPINK ដែរ។

BLACKPINK

សូម​បញ្ជាក់​ផងដែរថា​ នាពេលបច្ចុប្បន្ន​នេះ​ BLACKPINK គឺ​ជា​ក្រុម​នារី​តែ​មួយ​គត់​ដែល​នៅ​សល់​ក្នុង​ផលិតកម្ម​ ស្របពេល​ក្រុមបុរស​មាន​ច្រើន​ជាង​ដូចជា BIGBANG, WINNER, iKON និង​ TREASUE ដែល​ជា​ក្រុម​ថ្មី​មួយ​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី