តាមដានតម្លៃ Honda Dream ឬអាសង់ ឆ្នាំ២០២០ ព្រឹកនេះ

  • 2020-02-27 03:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ដែល​គេ​តែ​និយម​ហៅ អាសង់ ចេញ​ដល់​ស៊េរី​ឆ្នាំ ២០២០ និង​នៅ​តែ​បន្ត​មាន​លក់​នៅ​លើ​ទីផ្សារ​យ៉ាង​ច្រើន ពិសេស​នៅ​ម្ដុំ​គិរីរម្យ។

តាម​ការ​សាក់​សួរ​នៅ​តាម​ហាង​ជា​ច្រើន Honda Dream ឆ្នាំ ២០២០ នៅ​តែ​មាន​អ្នក​ទិញ​មិន​ចេះ​ដាច់​ហើយ​បើ​និយាយ​ពី​តម្លៃ​ក៏​មិន​ធ្លាក់​ច្រើនឡើយ។ អាសង់​ដែល​មាន​រូប​រាង​មិន​មាន​ការ​ប្រែ​ប្រួល​នេះ​នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។

តាម​ពី​ប្រភព​ហាង​ទាំង​នេះ នៅ​ព្រឹក​នេះ Honda Dream ឆ្នាំ ២០២០ ដាក់​លក់​​​តាម​ហាង​មាន​តម្លៃ​ចន្លោះ​ពី ២ ៤០០​ដុល្លារ (តម្លៃ​នេះអាច​លើស​នេះ​សម្រាប់​ការ​បង់រំលួស និងខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ និង​ស៊េរី​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ)។ ងាក​មក​អាសង់ឆ្នាំ ២០១៩ វិញ​ក៏​មានតម្លៃខ្ទង់ ២១០០ ទៅ ២២០០ ដុល្លារដែរ។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី