Ford Ranger Rally ចេញថ្មី ខ្លាំងជាងប្រភេទ Raptor ទៀត ដោយសារមូលហេតុនេះ!

  • 2020-02-27 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលអ្នកកំពុងតែឃើញនេះ មិនមែនជារថយន្ត Ford Ranger ធម្មតាឡើយ ដោយគេហៅវាថា Ranger Rally។

ភីកអាប់ Ranger Rally ទើបចេញនេះ គឺជារថយន្តប្រណាំងថ្មីរបស់ក្រុម Ford Castrol Cross Country Team សម្រាប់ប្រកួតនៅក្នុងកម្មវិធី 2020 South African Cross Country Series។

Ranger Rally ខុសពីប្រភេទ Ranger ធម្មតា និង Ranger Raptor ដែរ ដោយសារតែវាប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ដែលមានបំពាក់លើ F-150 Raptor និង Ford GT។

លើសពីនេះទៅទៀត វាត្រូវបានផលិតឡើងថ្មីទាំងស្រុង ដោយមានរាងខ្លីជាមុន ដូច្នេះមានន័យថា អាចដាក់ម៉ាស៊ីននៅក្បែរចំណុចកណ្តាលនៃរថយន្ត ជួយឲ្យវាកាន់តែមានលំនឹង, ប្រអប់លេខ និងប្រព័ន្ធប៉ុងស្រាលជាងមុន, កាប៊ីនខាងក្នុងទូលាយជាងមុន ហើយប្រព័ន្ធជើងក្រោម និងហ្វ្រាំងក៏ផ្លាស់ប្តូរថ្មីដែរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី