កុំព្យូទ័រតម្លៃ ៣៥ដុល្លារ ពេលនេះមាន RAM ទំហំធំជាងមុនទ្វេដង

  • 2020-02-28 03:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raspberry Pi កំពុង​អបអរ​ខួប​​ទី​ ៨ ឆ្នាំ​របស់​ខ្លួន ​ដែល​ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ទម្លាក់​តម្លៃ​សម្រាប់​ Raspberry Pi 4 មាន RAM ទំហំ ២GB មក​នៅ​ត្រឹម​ ៣៥ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ទីផ្សារ​​សហរដ្ឋអាមេរិក។

Pi 4 ពេល​ចេញ​លក់​ដំបូង មាន​តម្លៃ ៤៥ ដុល្លារ សម្រាប់​ប្រភេទ​ដែល​មាន​ RAM ​ទំហំ ២GB។ ការ​ទម្លាក់​តម្លៃ​ប្រភេទ RAM ២GB នេះ​ដែរ គឺ​ស្រប​ពេល​ដែល​តម្លៃ RAM លើ​ទីផ្សារ​មាន​ការ​ថយ​ចុះ​ផង​ដែរ។

Pi 4 ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ឆ្នាំ ២០១៩ បើ​ធៀប​នឹង​ Pi ជំនាន់​ដំបូង​គឺ​មាន​ RAM ធំ​ជាង​មុន ៨ ដង, មាន​ Pixel លើ​អេក្រង់​ច្រើន​ជាង​មុន ៤ ដង និង​មាន​នូវ​ Network Wireless ប្រភេទ Dual-Band ផង​ដែរ។ គួរ​បញ្ជាក់​ថា​នេះ​គឺ​ការ​បញ្ចុះ​តម្លៃ​រៀង​រហូត​ គ្មាន​កាល​បរិច្ឆេទផុតកំណត់ឡើយ៕

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម