ហ្គេមដ៏ល្បី លេងបង្កើតជំងឺឆ្លង ត្រូវដកចេញពី App Store ប្រទេសចិន

  • 2020-02-28 09:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ល្បី​​ឈ្មោះ Plague Inc. ដែល​មាន​របៀប​លេង​បង្កើត​នូវ​​ជំងឺ​មួយ​ឲ្យ​ឆ្លង​នៅ​ទូទាំង​ពិភពលោក ត្រូវ​បាន​ដក​ចេញ​ពី App Store ក្នុង​ប្រទេស​ចិន ខណៈ​ដែល​វីរុស​កូរ៉ូណា​កំពុង​ផ្ទុះ​គ្រប់​ទីកន្លែង។

Ndemic Creations ជា​ក្រុមហ៊ុន​បង្កើត​ហ្គេម​នេះ​បាន​និយាយ​ដូច​នេះ​ថា ៖ "យើង​ទទួល​បាន​ដំណឹង​ថា​ Plague Inc. មាន​​បញ្ចូល​នូវ​មាតិកា​​ដែល​​ខុស​នឹង​ច្បាប់​ប្រទេស​ចិន និង​ត្រូវ​បាន​ដក​ចេញ​ពី Apple Store នៃ​ប្រទេស​ចិន។ ស្ថានភាព​នេះ គឺ​មិន​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​របស់​យើង​នោះ​ទេ។​”

យ៉ាងណា​ក្រុមហ៊ុន​ខាង​លើ​និយាយ​ថា​នឹង​ព្យាយាម​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​ចិន ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ។ អំឡុង​ពេល​នេះ Ndemic Creations និយាយ​ថា​ពួក​គេ​និង​បន្ត​​ផ្ដល់​ការ Support និង​ការ​អាប់ដេត​ដល់ Plague Inc. នៅ​ក្រៅ​ប្រទេស​ចិន ដែល​​ហ្គេម​នេះ​នៅ​​បន្ត​មាន​។

​គួរ​ដឹង​ថា​កាល​ពី​ចុង​ខែ​មករា ហ្គេម Plauge Inc. បាន​កើន​ឡើង​ចំនួន​ទាញ​យក​ច្រើន​សន្ធឹក​ក្នុង​ប្រទេស​ចិន និង​ក្លាយ​ជា​ហ្គេម​ iOS ​គិត​លុយ​ ដែល​ពេញ​និយម​បំផុត​មួយ​ចិន។ បច្ចុប្បន្ន​នេះ​វា​ក៏​ជា​ហ្គេម​គិត​លុយ ដែល​ពេញ​និយម​​លើ App Store អាមេរិក​ផង​ដែរ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង