​គ្រូ​ស្វាយ​រៀង៖ លេងល្អ​​៣​ប្រកួត​ មិន​ទាន់​អាច​វាយ​តម្លៃ​ក្រុម​មួយ​បាន​ទេ​

  • 2020-03-04 04:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ភ្នំពេញ​ក្រោន ​កំពុង​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ដោយ​លេង​៣​ប្រកួត ​ឈ្នះ​ទាំង​៣​ប្រកួត ​និង​មាន​គ្រាប់​បាល់​ចំណេញ​ដល់​១៦​គ្រាប់ ​គ្មាន​ទាន់​របូត​១​គ្រាប់​ណា​ឡើយ។

​ការ​បើក​ឆាក​លីគ​លេង​បាន​ល្អ​ខ្លាំង​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​សប្បាយ​ចិត្ត​ខ្លាំង ​និង​មាន​ទំនុក​ចិត្ត​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៤​ទល់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។ ​យ៉ាងណា​ក៏​ដោយ ​សម្រាប់​ការ​ប្រកួត​នេះ លោក Conor Nestor ​ដែល​ជា​គ្រូ​បង្វឹក​ស្វាយ​រៀង ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “​ក្រុម​របស់​ខ្ញុំ​រៀប​ចំ​បាន​យ៉ាង​ល្អ ​និង​មិន​មាន​កីឡាករ​របួស​ទេ។ ​ខ្ញុំ​បាន​ទៅ​មើល​ការ​ប្រកួត​របស់​ក្រោន​២​ប្រកួត។ ​ខ្ញុំ​គិត​ថា​លេង​៣​ប្រកួត ​ហើយ​វាយ​តម្លៃ​ទៅ​លើ​សមត្ថភាព​ក្រុម​តែ​ម្ដង គឺ​ពិបាក​សម្រេច​ណាស់។ ​លេង​១០​ប្រកួត​ក្នុង​លីគ​សិន ​ហើយ​ចាំ​វាយ​តម្លៃ​តាម​ក្រោយ​គឺ​អាច​ដឹង​ច្បាស់”។

រូបភាព៖ក្លឹបភ្នំពេញក្រោន

គ្រូ​បង្វឹក​សញ្ជាតិ​អៀរឡង់​​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​មើល​ឃើញ​ថា​ពួកគេ​លេង​ស្រដៀង​ទៅ​នឹង​ឆ្នាំ​មុន​ដែរ ​ហើយ​យើង​ដឹង​តាំង​ពី​ប៉ះ​គ្នា​នៅ Hun Sen Cup ​ឆ្នាំ​មុន ​ថា​ប្រសិន​បើ​ពួកគេ​លេង​ដល់​កម្រិត​កំពូល​របស់​ពួកគេ ​នោះ​វា​នឹង​ក្លាយ​ជា​ប្រកួត​ធំ​មិន​ខាន”៕

​សូម​បញ្ជាក់​ថា​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ​ស្វាគមន៍​ក្រុម​ភ្ញៀវ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ថ្ងៃ​ទី​៨​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​នៅ​វេលា​ម៉ោង​៦​ល្ងាច ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ ប្រុស យុទ្ធ