មកស្គាល់កម្មវិធីប្រជុំតាមអ៊ីនធឺណិត អាចប្រើឥតគិតលុយ

  • 2020-03-05 06:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ដែល​​វីរុស​កូរ៉ូណា​កំពុង​ផ្ទុះ​ខ្លាំង មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន​ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក​ អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ផ្ទះ​បាន។ ទន្ទឹម​នឹង​នេះ​កម្មវិធី Zoom កំពុង​​តែ​កើន​ឡើង​នូវ​ចំនួន​ទាញ​យក​ច្រើន ដោយ​ជា​កម្មវិធី​ប្រជុំ​តាម​អ៊ីនធឺណិត​​ អាច​ប្រើ​​ប្រាស់​បាន​ឥត​គិត​ថ្លៃ។

កម្មវិធី Zoom បាន​ផ្ដល់​ជូន​នូវ​ការ​ប្រជុំ​មាន​មនុស្ស​ចូល​រួម​បាន​ដល់ ១០០ នាក់​ដោយ​ឥត​គិត​ថ្លៃ ហើយ​ចំពោះ​កញ្ចប់​ដែល​​គិត​កម្រៃ​ប្រចាំ​ខែ​វិញ​គឺ​អាច​ចូល​រួម​បាន​រហូត​ដល់ ១ ០០០ នាក់ អាស្រ័យ​លើ​កញ្ចប់​នីមួយៗ។

​អ្វី​ដែល​ពិសេស​នោះ អ្នក​ដទៃ​ទៀត​អាច​ចូល​ក្នុង​អង្គ​ប្រជុំ​តាម​កម្មវិធី Zoom នេះ​ដោយ​មិន​ចាំ​បាត់​បង្កើត​គណនី​នោះ​ឡើយ គ្រាន់​តែ​មាន​មេ​អង្គ​ប្រជុំ​មួយ​បង្កើត​នូវ​កិច្ច​ប្រជុំ រួច​ផ្ញើ​ Link ដល់​អ្នក​ដែល​ត្រូវ​ចូល​រួម​ជា​ការ​ស្រេច។

ក្នុង​​​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នេះ​ដែរ Zoom បាន​ដក​ចេញ​នូវ​ការ​កំណត់​រយៈពេល ៤០ នាទី សម្រាប់​វីដេអូ​កិច្ច​ប្រជុំ​ ដែល​មាន​​ក្នុង​​កញ្ចប់​ឥត​គិត​លុយ​របស់​ខ្លួន សម្រាប់​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន។

ដើម្បី​ទាញ​យក​កម្មវិធី Zoom សម្រាប់ iOS អាច​ចុច​ត្រង់​នេះ និង​សម្រាប់ Android អាច​ចុច​ត្រង់​នេះ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី