សម្ដេចតេជោ ហ៊ុន សែន​​ សម្ដែងការជឿជាក់លើការរស់នៅស្អាត និងអនាម័យ ដើម្បីសុខភាព

  • 2020-03-07 13:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន​ បាន​សម្ដែងការជឿជាក់ លើ​ជំនឿទុកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការយល់ដឹងកាន់តែខ្ពស់អំពីការថែរក្សា និងសំអាតអនាម័យដើម្បីសុខភាពផ្ទាល់ខ្លួននឹងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើអោយសុខភាពកាន់តែល្អរឹងមាំ។​

តាមរយៈសំណេរដែលបានបង្ហោះលើផេកសម្ដេចតេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា «ដូចបងប្អូនជនរួមជាតិបានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះ គឺចូលរួមជាមួយសហគមអន្តរជាតិប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់កុំឲ្យ​ជំងឺនេះ ឆ្លងកើតមាននៅក្នុងប្រទេសយើង។»

ទន្ទឹមនឹងនេះ​សម្ដេចតេជោ បានអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដោយជនខិលខូចមួយចំនួនក្នុងបណ្តាញសង្គម ដែលមានចេតនាអក្រក់បង្ខូចបំពុលសង្គមជាតិយើង។

ទាក់ទងនឹងជំងឺផ្លូវដង្ហើមថ្មី Covid-19 នោះ​ ឥលូវនេះប្រទេសកម្ពុជាប្រកាសស្វែងរកអ្នកឆ្លង Covid-19 លើបុរសអាយុ​ ៣៨ឆ្នាំម្នាក់ បន្ទាប់ពី​បុរសនេះបានប៉ះពាល់ផ្ទាល់លើជនជាតិជប៉ុន ផ្ទុកជំងឺខាងលើ។ នេះបើតាមការលើកឡើងពី លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែល​បាន​ប្រកាស​នៅក្នុងសន្និសីទសារព័ត៌មាន​បន្ទាន់​មួយ​ កាល​ពី​ល្ងាចថ្ងៃទី ៧ ខែមីនា ២០២០។

ព័ត៌មានលម្អិតចុចអានបណ្ដាញនេះ៖ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប រកឃើញមានវីរុស កូវីដ-១៩

អត្ថបទ៖​ វិបុត្រ