ជំនួប Angkor Tiger ​និង ក្រោន ​នឹង​ប្ដូរ​ពី​សៀមរាប ​មក​ធ្វើ​នៅ​ភ្នំពេញ​វិញ ​

  • 2020-03-10 02:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​ក្រុម Angkor Tiger ​និង​ភ្នំពេញ​ក្រោន ​នឹង​ផ្លាស់​ប្ដូរ​មក​លេង​នៅ​កីឡដ្ឋាន RSN ​វិញ ​សម្រាប់​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​។

រូបភាព៖ Angkor Tiger

​ដំបូង​ឡើយ​ការ​ប្រកួត​គូ​ពិសេស​ខាង​លើ​នេះ ​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន SRU ​ខេត្ត​សៀមរាប​ឯ​ណោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​សៀមរាប​មាន​ករណី​បុរស​ម្នាក់​ឆ្លង​មេរោគ Covid-19 ​ពី​ជនជាតិ​ជប៉ុន ​ទើប​តម្រូវ​ឱ្យ​ផ្លាស់​ប្ដូរ​ទីលាន​បែប​នេះ។ ​ការ​ផ្លាស់​ប្ដូរ​នេះ គឺ​ដើម្បី​បញ្ចៀស​ការ​ជួបជុំ​គ្នា​ច្រើន ​ពោល​វា​ជា​វិធានការ​មួយ​ផង​ដែរ ដើម្បី​ការពារ​ការ​ឆ្លង​។

​សម្រាប់​ការ​ប្ដូរ​ទីលាន​មក​លេង​នៅ RSN ​នេះ គឺ​ត្រូវ​បាន​លោក Akihiro Kato ​ប្រធាន​ក្លឹប Angkor Tiger ​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​យប់មិញ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម