ក្រុមការពារតំណែងជើងឯក Liverpool ត្រូវធ្លាក់ចេញពី Champions League
- 2020-03-11 23:07:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមការពារតំណែងជើងឯក Liverpool ត្រូវធ្លាក់ចេញពី Champions League
ចន្លោះមិនឃើញ
Liverpool បានវិចបង្វេចដើរចេញពីកម្មវិធី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់ Atletico Madrid ៣ទល់នឹង២កាលពីយប់មិញ។
ក្នុងការប្រកួតនោះម្ចាស់ផ្ទះលេងល្អមែនទែនពេញ៩០នាទីដោយមានឱកាសស៊ុតជាច្រើនលើកច្រើនសារ ប៉ុន្តែធ្លាយទីបាន១គ្រាប់គត់ជាការតែតបញ្ចូលទីរបស់ Gini Wijnaldum នៅនាទី៤៣ ក្រៅពីនោះឱកាសផ្សេងទៀតសុទ្ធតែជួយសង្គ្រោះដោយអ្នកចាំទី Jan Oblak។
រហូតដល់ម៉ោងបន្ថែម១៥នាទី២ដង Firmino រកបាន១គ្រាប់ទៀតឲ្យក្រុមលោក Jurgen Klopp មានទឹកមាត់លេប តែគ្រប់យ៉ាងបានប្រែប្រួលក្រោយអ្នកចាំទីដៃទីពីរ Adrian បង្កកំហុសរហូតរបូតគ្រាប់បាល់ជាបន្តបន្ទាប់ ស៊ុតបានសម្រេចដោយ Llorente ២គ្រាប់ និង Morata ១គ្រាប់៕