តម្រូវការ iPad នៅចិនកើនឡើងខ្ពស់ រហូតដល់ខ្វះស្តុក

  • 2020-03-12 03:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តុក​នៃ​ iPad របស់ Apple ក្នុង​ប្រទេស​ចិន​មាន​កាន់​តែ​តិច​ទៅៗ ខណៈ​ដែល​គ្រួសារ​ជា​ច្រើន​នាំ​គ្នា​ទិញ​ Tablet ដើម្បី​ជួយ​ដល់​ការ​រៀន​តាម​អនឡាញ​នៅ​ឯ​ផ្ទះ ​ដែល​​វីរុស​កូរ៉ូណា​​បង្ខំ​ឲ្យ​​សាលា​រៀន​​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ​។

តម្រូវ​ការ​មាន​ការ​កើន​ឡើង​ខ្ពស់ ខណៈ​ដែល​​ដៃ​គូ​ផ្គត់ផ្គង់​របស់​ Apple ជួប​បញ្ហា​ក្នុង​ការ​​ផលិត​ឲ្យ​បាន​គ្រប់​តាម​តម្រូវ​ការ​ ព្រោះ​​​កង្វះ​ខាត​កម្លាំង​ពលកម្ម​ដែល​កើត​មាន​ដោយ​សារ​វីរុស​ដូច​គ្នា។

តម្រូវ​ការ​ iPad បាន​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ខែ​​មករា​ នៅ​ពេល​ក្រុង​ប៉េកាំង​ចាប់​ផ្ដើម​ទទូច​ឲ្យ​មាន​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ប្រភព​មួយ​ដែល​ដឹង​ច្បាស់​អំពី​រឿង​នេះ​បាន​និយាយ​ថា កាល​ពី​ថ្មីៗ​នេះ Apple បាន​កុម្ម៉ង់​ឲ្យ​ដៃ​គូ​របស់​ខ្លួន​បង្កើត​ការ​ផលិត iPad ជំនាន់​ថ្មី​ ២០% សម្រាប់​ត្រីមាស​​ដំបូង​ឆ្នាំ​នេះ។

តម្រូវ​ការ​​លើ iPad ដែល​មិន​បាន​រំពឹង​ទុក​​ជា​មុន​នេះ គឺ​ជា​ដំណឹង​វិជ្ជមាន​សម្រាប់​ Apple ត្បិត​ថា​ Apple បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ​ថា​ខ្លួន​​មិន​អាច​រក​ចំណូល​បាន​ដូច​ការ​ព្យាករណ៍​កន្លង​មក សម្រាប់​ត្រីមាស​ដំបូង​នា​ឆ្នាំ ២០២០ នេះ​ទេ​៕

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី