ដឹងហេតុផលដែលគូប្រជែង Rolls-Royce Phantom ត្រូវសម្លាប់ចោល

  • 2020-03-12 06:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Bentley Mulsanne ដែល​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់​រថយន្ត​ប្រណីត​ Rolls-Royce Phantom នឹង​ត្រូវ​បញ្ឈប់​ការ​​ផលិត​នា​អំឡុង​​ត្រីមាស​ទី ២ ​ឆ្នាំ ២០២០ នេះ​​ត​ទៅ ដោយ​មិន​មាន​​​​រថយន្ត​ថ្មី​ចូល​មក​ស្នង​តំណែង​នោះ​ទេ។

ក្នុង​កិច្ច​​​សម្ភាសន៍​មួយ​ជា​មួយ​​សារព័ត៌មាន​ Top Gear លោក​ Adrian Hallmark ដែល​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Bentley បាន​ប្រាប់​អំពី​ហេតុផល​​ដែល​បញ្ចប់​ជីវិត​រថយន្ត​ Mulsanne នោះ​គឺ​ព្រោះ​ការ​លក់​មាន​កំណើន​យឺត​យ៉ាវ។ លោក​បាន​បក​ស្រាយ​ថា ៖ "រថយន្ត Sedan ខ្នាត​ធំ​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​របស់ Bentley អស់​រយៈកាល​ជាង ១០០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចំនួន​លក់​ហាក់​មិន​ទៅ​មុខ ទោះ​បី​ជា​យើង​លក់​បាន​ច្រើន​​រថយន្ត Phantom របស់ Rolls-Royce ក្ដី។”

បើ​តាម​ការ​លើក​ឡើង​ជា​បន្ត​របស់ Hallmark បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Bentley អាច​លក់​រថយន្ត​ Mulsanne បាន​ត្រឹម​ខ្ទង់ ៥០០ គ្រឿង កាល​ពី​ឆ្នាំ​មុន ទោះ​បី​ជា​ចំនួន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​មាន​ការ​កើន​ឡើង​ក្ដី។

ក្រោយ​ពី​ការ​ធ្វើ​ការ​ទូទាត់​លើ​ការ​ចំណាយ​រួច​ Bentley រក​ឃើញ​ថា​ទោះ​បី​ជា​បញ្ចេញ​រថយន្ត​​ម៉ូដែល​ថ្មី​ជំនាន់​ថ្មី ក៏​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ដែរ​សម្រាប់​ផ្នែក​រថយន្ត​ Sedan ប្រណីត​ខ្នាត​ធំ​មួយ​នេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង