អ៊ីរ៉ង់បញ្ចេញកម្មវិធីកូរ៉ូណាឲ្យពលរដ្ឋខ្លួនប្រើ ប៉ុន្តែបែរជាត្រូវ Google លុបចេញ

  • 2020-03-12 08:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីរ៉ង់​រង​គ្រោះ​ខ្លាំង​បំផុត​ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ភាគ​ច្រើន​ដែល​​ជួប​ប្រទះ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​អ៊ីរ៉ង់​ស្ថិត​នៅ​លំដាប់​លេខ ៣ ជា​ប្រភេទ​មាន​ករណី​ឆ្លង​ COVID-19 ច្រើន​ជាង​គេ​ គឺ​មាន ៩ ពាន់​ករណី ខណៈ​អ្នក​ស្លាប់​មាន​ ៣៥៤ នាក់។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​​ចាត់​វិធានការ​​ជា​បន្ត​បន្ទាប់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស មាន​តាំង​ពី​ការ​បិទ​សាលា​រៀន និង​រំសាយ​ព្រឹត្តិការណ៍​ជាតិ​មួយ​ចំនួន។ អ៊ីរ៉ង់​ក៏​បាន​បញ្ចេញ​កម្មវិធី Android មួយ ក្នុង​គោល​បំណង​ជួយ​ពលរដ្ឋ​អាច​ធ្វើ​ការ​វិនិច្ឆ័យ​រោគ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​បាច់​ទៅ​កាន់​មន្ទីរពេទ្យ។

ប៉ុន្តែ​កម្មវិធី​នេះ​បែរ​ជា​ត្រូវ Google ដក​ចេញ​ពី Play Store។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ ZDNet។ មូលហេតុ​នៃ​ការ​ដក​ចេញ​គឺ​ដោយ​សារ​ កម្មវិធី​នេះ​បាន​ធ្វើ​ការ​អះអាង​មិន​ត្រឹម​ត្រូវ ដោយ​​មាន​អះអាង​ថា អាច​​វិនិច្ឆ័យ​ដឹង​អំពី​ការ​ឆ្លង​វីរុស COVID-19 ដែល​​​ជា​រឿង​មិន​អាច​ទៅ​រួច​មួយ​ត្រឹម​តែ​​ប្រើ​កម្មវិធី​ទូរសព្ទ​បែប​នេះ។

ទោះ​បី​ជា​ត្រូវ​លុប​ចេញ​មែន ប៉ុន្តែ​កម្មវិធី​នៅ​អាច​ទាញ​យក​បាន​តាម​រយៈ​វិបសាយ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង