កុំ​បាច់​ឆ្ងល់ ដោយសារ​បញ្ហា​ ២ នេះ ទើប iPhone សាក​ថ្ម​ជាប់​គាំង​ត្រឹម 80% លែង​ទៅ​មុខ

  • 2020-03-13 06:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ Sabay ទទួល​បាន​សំណួរ​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់ iPhone ដែល​សួរ​ថា​ហេតុអ្វី​ទូរសព្ទ​របស់​ពួក​គេ​មិន​អាច​សាក​ថ្ម​ហួស​ពី 80% ពោល​គឺ​ដល់​ចំណុច​នោះ​ទូរសព្ទ​សាក​ថ្ម​លែង​ចូល​តែ​ម្តង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​ជា​បទពិសោធន៍​ផ្ទាល់ ​ដើមចម​នៃ​បញ្ហា​មាន​ពីរ ១) មក​ពី​កម្តៅ ២) មក​ពី​ប្រព័ន្ធ​ជួយ​ថែ​រក្សា​ថ្ម​លើ iOS 13។

ទន្ទឹម​នឹង​អាកាសធាតុ​កំពុង​តែ​ក្តៅ​ខ្លាំង​នៅ​ឆ្នាំ ២០២០ នេះ ​ម៉ាស៊ីន​នឹង​ងាយ​ឡើង​កម្តៅ​ខ្លាំង​បំផុត ជា​ធម្មតា​នៅ​ពេល​ម៉ាស៊ីន​ក្តៅ​ខ្លាំង ស្មាតហ្វូន​សេរ៊ី​ទំនើប​បច្ចុប្បន្ន​នឹង​ផ្តាច់​ប្រព័ន្ធ​សៀគ្វី​សាក​ថ្ម​មិន​ឲ្យ​ដំណើរការ​ទៅ​បាន​ដោយ​ស្វ័យប្រវត្តិ ពោល​ជា​ទូទៅ​ម៉ាស៊ីន​ជា​ច្រើន​នឹង​ជាប់​គាំង​ត្រឹម​ការ​សាក​ថ្ម​ចន្លោះ​ពី 80-85 ភាគរយ​នេះ​ឯង។

មួយ​ផ្សេង​ទៀត​គឺ​មុខងារ​ដែល Apple កំណត់​មក​ស្រាប់ ជួយ​ថែ​ទាំ​អាយុ​កាល​នៃ​ថ្ម​ដោយ​ស្វ័យប្រវត្តិ ដែល​មុខងារ​នេះ​មាន​ឈ្មោះ​ថា "Optimized Battery Charging" មាន​បង្កប់​ត្រង់​ទីតាំង Battery ខាង​ក្នុង Settings។

ចំពោះ​ដំណោះស្រាយ​សាមញ្ញៗ សម្រាប់​អ្នក​ប្រើប្រាស់ iPhone ដំបូង​ឡើយ អាច​ចូល​ទៅ​បិទ​មុខងារ​ដូច​បញ្ជាក់​ពីខាងលើ​នោះ​បាន ឬ​មួយ​ផ្សេង​ទៀត​ប្រសិន​មក​ពី​កម្តៅ​ម៉ាស៊ីន នោះ​ទាមទារ​ឲ្យ​អ្នក​ដក​ទូរសព្ទ​មក​ទុក​នៅ​ទីតាំង​ដែល​អាច​ឲ្យ​ម៉ាស៊ីន​ចុះ​កម្តៅ​សិន សឹម​យក​ទៅ​បញ្ចូល​ថ្ម​ម្តង​ទៀត៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី