Ferrari សម្រេចបិទរោងចក្រផលិតឡាន មិនប្រាប់ក៏ដឹងថាមកពីមូលហេតុអ្វី

  • 2020-03-16 02:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​​តែ​វីរុស​កូរ៉ូណា​វាយ​លុក​ខ្លាំង​នៅ​អ៊ីតាលី បាន​បង្ខំ​ចិត្ត​ឲ្យ​ក្រុមហ៊ុន Ferrari បិទ​រាល់​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ Maranello និង Modena របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​មីនា។ ការ​សម្រេច​ចិត្ត​នេះ ​ក្រោយ​ពី​ Lamborghini បាន​សម្រេច​ចិត្ត​ដូច​គ្នា​ក្នុង​ការ​​​បិទ​រោងចក្រ​​​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​មីនា។

Ferrari បាន​បក​ស្រាយ​ថា​ ខ្លួន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​មែន​ព្រោះ​តែ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏​ដោយ​សារ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​របស់​ខ្លួន បាន​រង​ការ​​រំខាន​ក្នុង​កម្រិត​ជា​សកល។ ដោយ​គ្មាន​គ្រឿង​បន្លាស់​ចាំ​បាច់​សម្រាប់​ការ​ផលិត​រថយន្ត​របស់​ខ្លួន​រួម​មាន​ Ferrari F8 Tributo និង Ferrari SF90 Stradale នោះ​រថយន្ត​មិន​អាច​ផលិត​បាន​ឡើយ។

គិត​ត្រឹម​ពេល​នេះ​ ប្រទេស​អ៊ីតាលី​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​​ជាង ២ ម៉ឺន​ករណី ដែល​​ស្ថិត​នៅ​លំដាប់​ទី ២ បន្ទាប់​ពី​ប្រទេស​ចិន ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​មាន​ជាង ១ ៨០០ នាក់ និង​ចំនួន​អ្នក​ជា​មាន​ជាង ២ ៣០០ នាក់៕​​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី