ទស្សនា Honda រក​បាន​គ្រាប់​បាល់ ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Botafogo

  • 2020-03-16 02:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជប៉ុន Keisuke Honda រក​បាន​គ្រាប់​បាល់​សម្រាប់​ការ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្លឹប Botafogo ក្នុង​ពាន​រង្វាន់ Campeonato Carioca ទល់​នឹង​ក្រុម Bangu ។

ក្រុម​កីឡាករ​របស់ Botafogo បាន​ដើរ​ចូល​ទីលាន​ពាក់​ម៉ាស់​ការពារ​គ្រប់​គ្នា​ដើម្បី​រឭក​ដល់​​អ្នក​គាំទ្រ​ឲ្យ​ប្រយ័ត្ន​ពី​វីរុស​កូរ៉ូណា ក៏​ដូច​ជា​ការពារ​​ក្នុង​ការ​ប្រកួត​ផង​ដែរ។ ងាក​ទៅ​មើល​ការ​ប្រកួត​ដែល​បិទទ្វារ​គ្មាន​អ្នក​គាំទ្រ Honda រក​បាន​គ្រាប់​​នាទី​ទី​៣០ ដោយ​បាល់​ប៉េណាល់ទី។

ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​២​នាទី​៥៩ Bangu ក៏​តាម​ស្មើ​បាន​វិញ ទាត់​ចូល​ដោយ​កីឡាករ Rhainer Ferreira Silva។ លទ្ធផល ១-១ បាន​រក្សា​​រហូត​ដល់​ចប់​ការ​ប្រកួត។ បញ្ជាក់​ថា Honda ​ដែល​ជា​អ្នក​ចាត់​ការ​របស់​ជម្រើស​ជាតិ​កម្ពុជា​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Botafogo កាល​ពី​ចុង​ខែ មករា ឆ្នាំ ២០២០៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម