Covid-19 មិនទាន់ចប់ផង! ហ្វីលីពីន​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​កសិដ្ឋាន​ចិញ្ចឹម​គ្រួចទៀត

  • 2020-03-17 01:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែ​មីនា​ថា ប្រទេស​ហ្វីលីពីន​បាន​រកឃើញ​ការ​ផ្ទុះឡើង​នៃ​ជំងឺផ្តាសាយបក្សី​នៅ​ខេត្ត​មួយ​នៅ​ភាគ​​ខាងជើង​នៃ​ប្រទេស​ហ្វីលីពីន​បន្ទាប់ពី​ការ​ធ្វើតេស្តិ៍​បាន រកឃើញ​មាន​វីរុស​នៃ​ជំងឺផ្តាសាយបក្សី H5N6 នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​គ្រួច​មួយ​នៅ​ប្រទេស​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​និយាយថា​វីរុស​នៃ​ជំងឺផ្តាសាយបក្សី​ដែលជា​ប្រភេទ​ជំងឺ​ដូចគ្នា​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​មួយចំនួន​នៅ​​ក្នុងស្រុក​កាល​ឆ្នាំ ២០១៧​នោះ ត្រូវបាន​រកឃើញ​នៅ ក្នុង​ខេត្ត ណឺ​វ៉ា អ៊ី​ស៊ី​ចា​ដែល​មាន​សត្វ​បក្សី​ប្រមាណ​ជា ១.៥០០ ក្បាល បាន​ងាប់​នៅ​កសិដ្ឋាន​មួយកន្លែង​។​ ​លោក បាន​និយាយថា បក្សី​ចំនួន​១២.០០០​ក្បាល​ត្រូវបាន​សម្លាប់​និង​កប់​ចោល​ដើម្បី​ការពារ​ការឆ្លង​រាលដាល​បន្ថែ​ប​ទៀត​។​ ​ហ្វីលីពីន​ក៏​ស្ថិតក្នុង​សភាព​វឹកវរ​ផងដែរ​អំពី​ជម្ងឺ​កូវី​ដ​១៩ ដោយ​ប្រធានាធិបតី ឌុយ​ទែត ដាក់ចេញ​ការធ្វើ​ច​ត្តា​ឡីស័​ក​សហគមន៍​នៅ​ទូទាំង​កោះ​លូ​ហ្សុន​បន្ថែម​​លើ​ការបិទ​ខ្ទប់​រដ្ឋធានី​ម៉ានីល​។​ ​អ្នកនាំពាក្យ​ប្រធានាធិបតី​បានអោយដឹងថា ការបិទ​ខ្ទប់​រដ្ឋធានី​ម៉ានីល​ទាំងស្រុង ស្ថិត​ចំណោម​ជំរើស​វិធានការ​។​

​ក្រុង​ម៉ានីល​ដែល​មាន​ប្រជាជន​ជិត​១៣​លាន​នាក់ បានចាប់ផ្តើម​ការ​រឹតបន្តឹង​ការធ្វើដំណើរ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​មីនា​៕​

ប្រភព ៖ rasmeinews