iPhone តម្លៃថោកទាំងពីរជួយឲ្យ Apple ជោគជ័យនៅឥណ្ឌា

  • 2020-03-17 01:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា​គឺ​ជា​ទីផ្សារ​មួយ​ដែល​ Apple តែង​តែ​យ៉ាប់​យឺន​ក្នុង​ការ​ដណ្ដើម​ចំណែក​ទីផ្សារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ យ៉ាងណាក្ដី​​ក្រុមហ៊ុន​ចាប់​ផ្ដើម​ឃើញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ផ្អែក​តាម​តួ​លេខ​ចំនួន​លក់​នៅ​ខែ​មករា​ និង​ខែ​កុម្ភៈ។

ផ្អែក​តាម​របាយការណ៍​ពី​​ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌា​ IANS ឃើញ​ថា​​នៅ​ខែ​មករា និង​ខែ​កុម្ភៈ​ ឆ្នាំ ២០២០ Apple អាច​លក់​ iPhone បាន​ច្រើន​ជាង​មុន​ ៥៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ ២០១៩។

​​កំណើន​នៃ​ចំនួន​​លក់​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ iPhone 11 និង iPhone XR ដែល​បច្ចុប្បន្ន​គឺ​ជា​ iPhone មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត។ របាយការណ៍​បាន​បញ្ជាក់​ដែរ​ថា​ចំនួន​លក់ iPhone នៅ​ឥណ្ឌា​ប្រចាំ​ឆ្នាំ ២០១៩ មាន​ការ​កើន​ឡើង​ ១៧% ទំនង​ជា​មក​ពី iPhone 11 និង iPhone XR ដូច​គ្នា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង