សារ​បែក​ធ្លាយ​បង្ហាញ​ថា Euro ឆ្នាំ២០២០ ត្រូវ​បាន​ផ្អាក​ហើយ!

  • 2020-03-17 12:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ សហព័ន្ធ​បាល់ទាត់​ប្រទេស​ន័រវែស​បាន​បង្ហោះ​សារ​នៅ​បណ្ដាញ Twitter ថា សហព័ន្ធ​សមាគម​បាល់ទាត់​​អឺរ៉ុប UEFA បាន​ផ្អាក​ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ហើយ។

បើ​តាម​ខ្លឹមសារ​របស់​ស្ថាប័ន​បាល់ទាត់​របស់​ន័រវែស​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប​មួយ​នេះ នឹង​លើក​ទៅ​ឆ្នាំ២០២១ ដោយ​លេង​នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែ​កក្កដា។

ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ តួរលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ទ្វីប​អឺរ៉ុប បាន​កើនឡើង​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា និង​ការ​ជួបជុំ​នានា​ត្រូវ​បាន​ផ្អាក ខណៈ​ប្រទេស​មួយ​ចំនួន​ដូច​ជា បារាំង​សម្រេច​បិទ​ប្រទេស​ខ្លួន​ឯង​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ពេល​នេះ ខាង​ UEFA មិន​ទាន់​បកស្រាយ​ជា​ផ្លូវការ​នៅ​ឡើយ​អំពី​ព័ត៌មាន​មួយ​នេះ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី