ព្រឹត្តិការណ៍​ Copa America 2020 ត្រូវ​បាន​ផ្អាក​ហើយ

  • 2020-03-17 14:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ Copa America ឆ្នាំ ២០២០ ត្រូវ​បាន​ផ្អាក​​ហើយ​បើ​យោង​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​នៅ​ក្នុង​ថ្ងៃ​នេះ​។

ប្រកួត​បាល់ទាត់​ទ្វីប​អាមេរិក​ខាងត្បូង​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន និង​ប្រទេស​កូឡុំប៊ី ប៉ុន្តែ​នៅ​ស្ថាប័ន​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង​បាន​ធ្វើ​ការ​ពន្យារ​កម្មវិធី​នេះ រហូត​ដល់​ឆ្នាំ​ក្រោយ។

មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​លើកឡើង​ថា ការ​ផ្អាក​បែបនេះ​គឺ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​អាច​នាំ​ចូល​តាម​រយៈ​អ្នក​ដំណើរ​ពី​ទ្វីប​អឺរ៉ុប ទៅ​ទស្សនា​ព្រឹត្តិការណ៍​បាល់ទាត់​អាមេរិក​ខាង​ត្បូង។

គួរ​បញ្ជាក់​ផង​ដែរ​ ចំនួន​អ្នក​ឆ្លង​ជំងឺ​ខូវិដ​ ១៩ឫ​ក៏​ជំងឺ​កូរ៉ូណា​នេះ​ មាន​ការ​កើន​ឡើង​ជា​លំដាប់​នៅ​បណ្ដាល​ប្រទេស​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​ ដូច​ជា​ ប្រទេស​អាហ្សង់ទីន​ ដែល​ថ្មីៗ​នេះ​ មាន​រហូត​ទៅ​ដល់​ ៥៦ករណី៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម