ដាក់គ្រឿងក្នុងមួយកប់ទៅ iPad Pro មានតម្លៃថ្លៃបំផុតដល់ ២០០០ ដុល្លារ
- 2020-03-19 01:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់គ្រឿងក្នុងមួយកប់ទៅ iPad Pro មានតម្លៃថ្លៃបំផុតដល់ ២០០០ ដុល្លារ
ចន្លោះមិនឃើញ
iPad Pro ជំនាន់ថ្មីរបស់ Apple នៅពេលកុម្ម៉ង់យកលក្ខណៈសម្បត្តិគ្រឿងក្នុងកប់ដល់កំពូល ជាមួយក្ដារចុចពិសេស Magic Keyboard នឹងមានតម្លៃដល់ ២ ០០០ ដុល្លារ។
តម្លៃនេះគឺអាចទទួលបាន iPad Pro ទំហំ ១២,៩ អ៊ីញ ដែលមានអង្គផ្ទុកទំហំ ១TB និងអាចប្រើប្រាស់ស៊ីមកាតបាន ដែលសរុបទៅគឺមានតម្លៃ ១ ៦៥០ ដុល្លារ។ ប្រសិនបើបន្ថែមក្ដារចុច Magic Keyboard សម្រាប់ iPad Pro ទំហំអេក្រង់ធំនេះមួយទៀត ត្រូវបន្ថែមលុយ ៣៥០ ដុល្លារ ដែលសរុបទៅគឺប្រមាណ ២ ០០០ ដុល្លារ។
ក្ដារចុច Magic Keyboard នេះអាចធ្វើឲ្យ iPad អណ្ដែតនៅទីតាំងមួយដែលកាន់តែងាយស្រួលសម្រាប់ការប្រើប្រាស់។ បន្ថែមពីនេះវានូវបន្ទះ Trackpad សម្រាប់បញ្ជាទៀតផង។ បន្ទះឈីបដែលបំពាក់លើ iPad គឺ A12Z Bionic ដែលមាន Apple និយាយថាមានសមត្ថភាពខ្លាំងជាង Laptop ប្រើប្រព័ន្ធប្រតិបត្តិការ Windows មួយចំនួនធំ។ ថាមពលថ្មគឺប៉ាន់ស្មានថាអាចប្រើបាន ១០ ម៉ោង។
និយាយដល់ផ្នែកកាមេរ៉ា មើលមួយភ្លែតអាចស្មានថាមានកាមេរ៉ា ៣ គ្រាប់ ដូចជា iPhone 11 Pro ប៉ុន្តែមានត្រឹមពីរគ្រាប់ប៉ុណ្ណោះ ដែលមានកាមេរ៉ាធម្មតាទំហំ ១២MP និងកាមេរ៉ា Ultra-Wide ទំហំ ១០MP ឯទីបីគឺ Sensor LIDAR ដូចបានបញ្ជាក់ខាងលើ៕