ផ្លូវការ លីគកំពូលកម្ពុជា និង Hun Sen Cup សម្រេចផ្អាកសិន ការពារ Covid-19
- 2020-03-19 06:19:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ លីគកំពូលកម្ពុជា និង Hun Sen Cup សម្រេចផ្អាកសិន ការពារ Covid-19
ចន្លោះមិនឃើញ
លិខិតរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា បានប្រកាសថាពានរង្វាន់ លីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup ត្រូវផ្អាកសិន រង់ចាំប្រកាសថ្ងៃបើកវិញនៅពេលក្រោយ ដើម្បីការពារមេរោគឆ្លង Covid-19 ។
ដំណឹងខាងលើនេះ វាជាវិធានការមួយសម្រាប់កម្ពុជា និងសហព័ន្ធបាល់ទាត់ដើម្បីការពារ ការឆ្លងមេរោគ Covid-19 ។ ខណៈដែលសហព័ន្ធបាល់ទាត់ពិភពលោក ក៏បានធ្វើបែបនេះដូចគ្នា លើការប្រកួតជម្រុះ World Cup 2022 ។ សម្រាប់ការវិភាគត្រលប់ចូលលេងវិញ នឹងប្រកាសនៅពេលខាងមុខ ពោលគឺបន្ទាប់ពីអាចគ្រប់គ្រងការឆ្លងមេរោគ Covid-19 សិន។ នៅពេលនេះ កម្ពុជាមានករណីឆ្លង៣៧នាក់ហើយ៕