អ្នកប្រើ Facebook លើកុំព្យូទ័រតិចមិនដឹងវិធីប្រើមុខមាត់ថ្មី!

  • 2020-03-20 04:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍ F8 កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook បាន​សន្យា​ថា​នឹង​បញ្ចេញ​កម្មវិធី​ទូរសព្ទ និង​វិបសាយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី។ កម្មវិធី​ទូរសព្ទ​លើ Android និង iOS ភាគ​ច្រើន​បាន​ទទួល​បាន​ការ​អាប់ដេត​រួច​អស់​ហើយ​ ហើយ​ពេល​នេះ Facebook ចាប់​ផ្ដើម​បញ្ចេញ​ដល់​វិបសាយ​​ក្នុង​កម្រិត​ទូលំទូលាយ​ជាង​មុន។

ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​​លើ​វិបសាយ​​មួយ​ចំនួន​​ទទួល​បាន​សារ​ពី Facebook ឲ្យ​សាក​ល្បង​នូវ​ផ្ទាំង Interface ថ្មី។ ដែល​ពេល​នេះ​អ្នក​ប្រើ​ប្រាស់​លើ​វិបសាយ​ដែល​មិន​ទទួល​បាន​សារ​ អាច​ប្ដូរ​ទៅ​ប្រើ Interface ថ្មី​បាន ដោយ​ចុច​លើ​ពាក្យ​ "Switch to New Facebook” ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម ៖​​

អត្ថបទ៖ សុខហេង