​ចំណុច​ខ្លាំង​ ៣ លើ​ម៉ាស៊ីនហ្គេម PlayStation 5 ដែល Sony ​ទើប​តែ​ប្រកាស​ផ្លូវការ

  • 2020-03-20 08:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​មិន​ទាន់​ចេញ​ជា​រូបរាង ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​និង​ចំណុច​ខ្លាំង​មួយ​ចំនួន​លើ PS5 ត្រូវ​បាន​ក្រុមហ៊ុន Sony ​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្នុង​នោះ​មាន​ចំណុច​ខ្លឹម ៣ ដូច​ជា​អង្គ​គណនា​ថ្មី ​ការ​គាំទ្រ​ហ្គេម​ចាស់​របស់ PS4 និង​ប្រព័ន្ធ​សំឡេង​ថ្មី​ជា​ដើម។

ការ​បំពាក់​នូវ SSD ល្បឿន​លឿន​ជាង​មុន​ ១០០ ដង

នៅ​លើ PS5 នឹង​មាន​បំពាក់​នូវ​អង្គ​ផ្ទុក​ប្រភេទ SSD ជំនួស​ពី HDD ​លើ PS4 ញាំង​ឲ្យ​ល្បឿន​ដំណើរការ​និង Load ហ្គេម​មាន​ល្បឿន​លឿន​ជាង​មុន​ខ្លាំង។ ដូច​ Sony ​បាន​បញ្ជាក់​ហើយ​ SSD នោះ​មាន​ទំហំ​ផ្ទុក 825GB មាន​ល្បឿន​ដល់​ទៅ ៥,៥GB/s លឿន​ជាង​មុន​រត់​ត្រឹម ៥០-១០០MB/s តែ​ប៉ុណ្ណោះ។

អង្គ​គណនា​ថ្មី គាំទ្រ​ហ្គេម PS4 និង RAM 16GB

លើ PS5 មាន​បំពាក់​នូវ CPU ​ប្រភេទ AMD Zen 2 ល្បឿន 3.5GHz ​ប្រភេទ Octa-core ដូច​មាន​លើ Xbox Series X ដែល​ជា​គូ​ប្រជែង។ វា​អនុញ្ញាត​ឲ្យ​គាំទ្រ​ការ​លេង​ហ្គេម​ចាស់​លើ PS4 ហើយ​វិវត្ត​ទំហំ RAM ពី 8GB GDDR5 ឡើង​ដល់ 16GB GDDR6។

សំឡេង 3D Sound System

កាន់​តែ​រំជើបរំជួល​សម្រាប់​ការ​លេង​ហ្គេម​លើ​ម៉ាស៊ីន PS5 ដោយ​វា​ក៏​មាន​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សំឡេង 3D Sound System ​ធ្វើ​ឲ្យ​ងំ​ល្អ​នៅ​ជុំវិញ​ខ្លួន​អ្នក ​ហើយ​កាន់​តែ​ពិសេស​ជាមួយ​ការ​លេង​លើ​ឧបករណ៍ VR ថែម​ទៀត៕

ទស្សនា​វីដេអូ​ពេញ​នៃ​ព្រឹត្តិការណ៍​របស់ Sony ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី