រាជធានីភ្នំពេញមើលពីជាន់ទី៤៣

  • 2020-03-22 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតខាងក្រោមបង្ហាញពីភាពស្រស់ស្អាត ការវិវឌ្ឍរីកចំរើននៃសំណង់អគារខ្ពស់ៗ អគាពាណិជ្ជកម្ម ខុនដូ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ដែលបង្ហាញពីការអភិវឌ្ឍ ភ្នំពេញឆ្នាំ២០២០។ រូបថតទាំងនេះថតចេញពីអគារកម្ពស់៤៣ជាន់ដែលមានទីតាំងនៅមុខផ្សារទំនើបអីអន១។

តាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅ២០១៩ គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅនៅទូទាំងប្រទេសមានចំនួន ៥៣១អគារ ខណៈដែលបច្ចុប្បន្នមានរហូតដល់ ១៧០១ អគារ។ ឆ្នាំ២០១៩ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈបុរី មានចំនួន ៥៤ ខណៈបច្ចុប្បន្នគម្រោងនេះមានការកើនឡើងរហូត ៣១២គម្រោង។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅឆ្នាំ២០១៩ទុនវិនិយោគវិស័យសំណង់មាន ១១,៤៣ ពាន់លានដុល្លារ កើនឡើងជាង៩៨,៧៤ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨ ដែលទុនវិនិយោគកាលពីឆ្នាំ ២០១៨ មានប្រមាណតែ ៥,៣១ ពាន់លានដុល្លារតែប៉ុណ្ណោះ៕

អត្ថបទ៖ លន ហ្សាឌីណា