តំបន់មួយចំនួននៅខណ្ឌទួលគោក​ និង ខណ្ឌឫស្សីកែវ មានករណីដាច់ចរន្តអគ្គិសនី

  • 2020-03-23 08:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤:៥០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F17) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវលេខ៧០ សង្កាត់បឹងកក់ ខណ្ឌទួលគោក (២)សង្កាត់ស្រះចក ខណ្ឌដូនពេញ (៣)សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក អគ្គិសនីកម្ពុជា បានផុសនៅមុននេះ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អត្ថបទ៖ វិបុត្រ